ក្រុមការងារបច្ចេកទេស ក្រសួងធនធានទឹក និងឧតុនិយម ដែលបានសាងសាង់សំណង់ ពោធិ៍ពីរដេីម កាត់ស្ទឹង នៅស្រុកមង្គលបូរី បានសហការជាមួយមន្រ្តីមន្ទីរធនធានទឹក និងឧតុនិយមខេត្តបន្ទាយមានជ័យ បាននាំយកឡានស្ទូច មកស្ទូចទម្លាក់ទ្ទារទឹក ទាំង០៣ទ្វារ ដេីម្បីបញ្ជូនទឹកទៅចែកចាយ និងស្រោចស្រព ដល់ស្រូវវស្សារយៈពេលខ្លី ចំនួន ១៥ ៥០០ហិកតា នៅស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ កាលពីថ្ងៃសៅរ៍ ទី៥ ខែសីហា ឆ្នាំ២០២៣។
ដោយឡែក នៅខេត្តឧត្តរមានជ័យ ក្នុងថ្ងៃជាមួយគ្នាក្រុមការងារមន្ទីរធនធានទឹក និងឧតុនិយម ខេត្តឧត្តរមានជ័យ បានចុះធ្វើការងារកែលម្អ និងថែទាំជាប្រចាំប្រព័ន្ធធារាសាស្រ្ត ចំនួន ០២កន្លែង ៖ ១- ប្រព័ន្ធធារាសាស្រ្ត ០៥ មានលទ្ធភាពស្រោចស្រពលើផ្ទៃដីស្រូវរដូវវស្សាចំនួន ៣៥០ហិកតា និងរដូវប្រាំងចំនួន ៥០ហិកតា ស្ថិតនៅឃុំអូរស្វាយ ស្រុកត្រពាំងប្រាសាទ។ ២- ប្រព័ន្ធធារាសាស្រ្ត ទំនប់ដាច់ មានលទ្ធភាពស្រោចលើផ្ទៃដីស្រូវវស្សាចំនួន ១៥០ហិកតា និងស្រូវរដូវប្រាំងចំនួន ២០ហិកតា៕
អត្ថបទ៖ អក្ខរា