គណបក្សប្រជាជនកម្ពុជា បានចេញសេចក្តីថ្លែងការណ៍ប្រកាសទទួលយកលទ្ធផលនៃការបោះឆ្នោតឆ្នោតតំណាងរាស្ត្រ នីតិកាលទី៧ ដែលប្រកាសដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតនៅថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៣នេះ ដែលគណបក្សប្រជាជនកម្ពុជាទទួលបានសន្លឹកឆ្នោតគាំទ្រដ៏លើសលប់ចំនួន ៨២.៣០%។
ក្នុងសេចក្តីថ្លែងការណ៍គណបក្សប្រជាជនកម្ពុជា ប្តេជ្ញាចិត្តយ៉ាងឱឡារិកចំពោះមុខប្រជាជនថា រាជរដ្ឋាភិបាលកម្ពុជា សម្រាប់នីតិកាលទី៧ នៃរដ្ឋសភា ដែលនឹងត្រូវបង្កើតឡើងក្នុងពេលដ៏ឆាប់ខាងមុខនេះ ហើយដែលមានឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី នឹងបន្តពង្រឹងធ្លុងសាមគ្គីភាពរបស់ប្រជាជាតិទាំងមូល ខិតខំបន្តអនុវត្តកម្មវិធីនយោបាយដែលបានប្រកាសជូនជនរួមជាតិរួចហើយឲ្យបានជោគជ័យ ឆ្លើយតបទាំងស្រុងទៅនឹងជំនឿទុកចិត្តរបស់ប្រជាជនមកលើគណបក្ស៕
អត្ថបទ៖ អក្ខរា