ក្រសួងសុខាភិបាល នៅយប់ថ្ងៃទី៤ ខែសីហានេះ បានបញ្ជាក់ថា ការផ្សាយពីការផ្ទុះឡើងនៃជំងឺអេដស៍ជាង ១ពាន់នាក់ ជាព័ត៌មានមិនពិតទេ ហើយក្រសួងសុខាភិបាល ច្រានចោលទាំងស្រុង។ ក្រសួងក៏សូមម្ចាស់គណនីដែលបានផ្សាយនេះ បញ្ឈប់ការផ្សាយបែបនេះតទៅទៀត និងប្រាប់បងប្អូនសាធារណជនជ្រាប និងចូលរួមទប់ស្កាត់ការផ្សាយបែបបំភ័ន្តមិនពិតនេះផង។
ទន្ទឹមនេះ ក្រសួងសុខាភិបានសូមជូនសេចក្តីប្រកាសព័ត៌មានរួមគ្នារវាងអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ មជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺអេដស៍ សេីស្បែកនិងកាមរោគ និងអង្គការយូអ៉ិនអេដស៍ (UNAIDS)៕
អត្ថបទ៖ អក្ខរា