អ្នកវិភាគឡប់សតិ«២ក្បាល» ត្រូវ សម រង្ស៊ី អូសចូលបទល្មើស អស់សិទ្ធិឈរឈ្មោះបោះឆ្នោត ២០ឆ្នាំ

អ្នកវិភាគដែលចេះគ្រប់រឿង ដឹងគ្រប់រឿង២ក្បាល គឺលោក គីម សុខ និងលោក ឆាំ ឆានី ដែលវិភាគព្រុសដូចឆ្កែតាមខ្សែញាក់របស់ម្ចាស់ខ្លួន សម រង្ស៊ី នោះ នៅពេលនេះ ត្រូវបានគណៈកម្មការរៀបចំការបោះឆ្នោតរាជធានីភ្នំពេញ សម្រេចពិន័យជាទឹកប្រាក់ចំនួន ១០លានរៀល និងលុបឈ្មោះចេញពីបញ្ជីបោះឆ្នោត និងដកសិទ្ធិឈរឈ្មោះឲ្យគេបោះឆ្នោតរយៈពេល ២០ឆ្នាំ។ ប្រជាពលរដ្ឋទូទៅ បានសម្តែងការគាំទ្រយ៉ាងខ្លាំងចំពោះចំណាត់ការនេះ ដោយលើកឡើងថា អ្នកវិភាគ២ក្បាលនេះ សមនឹងទទួលបែបនេះណាស់។

លោក គីម សុខ និងលោក ឆាំ ឆានី ត្រូវបានទណ្ឌិត សម រង្ស៊ី ចាត់ទុកដូចជាសត្វឆ្កែសម្រាប់ឲ្យព្រុស និងខាំគេខាំឯងដែលមិនស្របនឹងគំនិតរបស់ខ្លួន។ តាមរយៈខ្សែញាក់របស់ម្ចាស់ខ្លួនដែលរត់ចោលស្រុកដូចគ្នានោះ អ្នកវិភាគឡប់សតិ២ក្បាលនេះ បានចេញវាយ ប្រហារ ញុះញង់ បំបែកបំបាក់ឯកភាពជាតិខ្មែរ រាជរដ្ឋាភិបាល និងគណក្សប្រជាជនកម្ពុជាជាបន្តបន្ទាប់។ សូម្បីឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ក៏ពួកនេះរកលេសបែបនេះបែបនោះវាយប្រហារដែរ ដើម្បីទទួលបានការឆ្លើយតបពីឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ធ្វើឲ្យពួក គេមានទីផ្សារក្នុងការព្រុសតទៅទៀត។ 

ដោយមើលឃើញពីល្ងង់ខ្លៅ មិនដឹងខ្យល់អីរបស់ពួកវិភាគឡប់សតិទាំង២ក្បាលនេះ សម្តេចតេជោ ហ៊ុន សែន ក៏ដូចជា ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ព្រមទាំង មន្រ្តីរាជរដ្ឋាភិបាលកម្ពុជាផ្សេងទៀត មិនខ្ចីឆ្លងឆ្លងជាមួយ នាំតែខាតពេលអត់អំពើ។ ឃើញបែបនេះ ពួកនេះ កាន់តែបានចិត្ត រឹតតែខ្លាំងឡើង បន្តវាយប្រហារបំបែកបំបាក់ បំផ្លាញជាតិខ្មែរ ប្រជាពលរដ្ឋខ្មែរ។ ចុងក្រោយ តាមការណែនាំរបស់ទណ្ឌិត សម រង្ស៊ី ពួកវិភាគ២ក្បាលនេះ បានធ្វើយុទ្ធនាការញុះញង់ប្រជាពលរដ្ឋកុំឲ្យទៅបោះឆ្នោត ឬទៅគូសសន្លឹកឆ្នោត នៅ ក្នុងការបោះឆ្នោតជាតិខាងមុខ។ 

ព្រោះដើម្បីតែឆ្អឹងមួយដុំម្នាក់ អ្នកវិភាគទាំង២ក្បាល បានធ្វើតាមទណ្ឌិត សម រង្ស៊ី ទាំងមិនបានគិត ក៏បានធ្លាក់ក្នុងអន្ទាក់ ចូលក្នុងក្រឡារបស់ទណ្ឌិតក្បត់ជាតិរូបនេះ ទាំងមិនដឹងខ្លួន។ ជាលទ្ធផល អ្នកវិភាគទាំង២ក្បាលនេះ ត្រូវបានគណៈកម្មការរៀបចំការបោះឆ្នោតរាជធានីភ្នំពេញ សម្រេចពិន័យជាទឹកប្រាក់ចំនួន១០លានរៀល និងលុបឈ្មោះចេញពីបញ្ជីបោះឆ្នោត និងដកសិទ្ធិឈរឈ្មោះឲ្យគេបោះឆ្នោតរយៈពេល ២០ឆ្នាំតាមច្បាប់បោះឆ្នោតថ្មី។ នេះហើយ គឺដើម្បីតែឆ្អឹងមួយដុំ ក៏បានធ្លាក់ចូលក្នុងជំរុំក្បត់ជាតិជាមួយទណ្ឌិត សម រង្ស៊ី ជាប់ខ្លួនជាជនល្មើស។ 

ចំណែក ទណ្ឌិត សម រង្ស៊ី ខ្លួនឯងវិញ ក៏មិនអាចគេចផុតពីសំណាញ់ច្បាប់បានផងដែរ។ គណៈកម្មការ រៀបចំការបោះឆ្នោត រាជធានីភ្នំពេញ (PEC) បានសម្រេចពិន័យជនក្បត់ជាតិនេះ ជាទឹកប្រាក់២០លានរៀល និងលុបឈ្មោះចេញពីបញ្ជីបោះឆ្នោត និងដកសិទ្ធិឈរឈ្មោះឲ្យគេបោះឆ្នោត២៥ឆ្នាំ។ ទណ្ឌិត សម រង្ស៊ី នេះ គឺជាមេក្លោងដែលដឹកនាំសកម្មភាពល្មើសច្បាប់ “ណែនាំ និងញុះញង់អោយអ្នកបោះឆ្នោតបំផ្លាញ ឬធ្វើឲ្យខូចសន្លឹកឆ្នោត”។ 

ចំពោះបញ្ហានេះ រដ្ឋលេខាធិការក្រសួងយុត្តិធម៌ លោក គឹម សន្តិភាព បានអះអាងថា ច្បាប់ គឺច្បាប់ និងថានេះ គឺជាលទ្ធផលនៃអ្នកព្រហើននឹងច្បាប់។ លោកបានគូសបញ្ជាក់ថា  ច្បាប់ នឹងមិនលើកលែងចំពោះអ្នកល្មើសឡើយ។ ជាមួយគ្នានេះ លោក គឹម សន្តិភាព ក៏បានអំពាវនាវថា៖« សូមអ្នកដទៃទៀតបញ្ឈប់សកម្មភាពល្មើសនេះ បើអ្នកមិនចង់ជាប់ជុចនឹងផ្លូវច្បាប់! សូមបងប្អូនប្រជាពលរដ្ឋកុំចូលរួមអនុវត្តតាមសកម្មភាពល្មើសច្បាប់នេះ!»៕

ដោយ៖ ជម្ពូនុទ