មហាជនចាត់ទុកសារអំពាវនាវរបស់អ្នកនយោបាយមិនដែលធ្លាប់មានថ្ងៃឈ្នះ និងជាមនុស្សកំសាក់ញីទណ្ឌិត សម រង្ស៊ី ណែនាំឲ្យគូសខ្វែងសន្លឹកឆ្នោតចោលនៅថ្ងៃទី២៣ កក្កដា ខាងមុខនេះ គឺជាគំនិតប្រឆាំងជ្រុលនិយម ហើយជាការរុញច្រានអ្នកឝាំទ្រចូលគុគ ដើម្បីបំពេញមហិច្ឆតាប្រឆាំងលុះក្ស័យក្នុងឆាកនយោបាយទណ្ឌិត សម រង្ស៊ី។
មហាជនអ្នកលេងបណ្តាញសង្គម បានលើកឡើងដូចៗគ្នាថា ការអំពាវនាវរបស់ជនកំសាក់រត់ចោលស្រុកសម រង្ស៊ី គឺជាមេក្រុមឧទ្ទាមបំពុលផ្សែងញុះញុងមិនឈប់មិនឈរប្រឆាំងរដ្ឋាភិបាលម្តងជាពីរម្តង ក្នុងការទាញចំណាប់អារម្មណ៍ ខណៈដែលជីវិតនយោបាយទណ្ឌិត សម រង្ស៊ី ធ្វើនយោបាយជាង ៣០ឆ្នាំហើយដើរតែញុះញង់បំពុលសង្គមប្រឆាំងទាំងទទឹងទិសគ្មានចរិតស្រឡាញ់ជាតិទាល់តែសោះ ជារួមធ្វើនយោបាយបំពេញមហិច្ឆិតាខ្លួនតែប៉ុណ្ណោះ។
សារអំពាវនាវដដែលរបស់ជនកំសាក់ញីរត់ចោលស្រុកនេះ ក៏ត្រូវបានមហាជនចាត់ទុកថា ជាអ្នកធ្វើនយោបាយឡប់ឡែកុហសប្រឌិតស្ថានការណ៍សង្គមប្រឆាំងរដ្ឋាភិបាលជាប់ឆ្នោតបច្ចុប្បន្ននេះ៕