គណបក្សហ៊្វុនស៊ិនប៉ិច នឹងប្រមូលផ្តុំ សមាជិកសមាជិកា អ្នកគាំទ្រ ប្រមាណជាង ៥០០០នាក់ បើកយុទ្ធនាការឃោសនាបោះឆ្នោត ជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ទ្រង់ទ្រាយធំ ក្នុងរាជធានីភ្នំពេញ នៅព្រឹកអាទិត្យ ទី២ ខែកក្កដា ឆ្នាំ២០២៣ ដោយជួបជុំគ្នានៅទីស្នាក់ការកណ្តាល ផ្លូវសម្តេចប៉ាន់(លេខ២១៤) សង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
គណបក្សហ៊្វុនស៊ិនប៉ិច ក៏សូមអំពាវនាវ ដល់បងប្អូនជនរួមជាតិ សាធារណៈជន សារព័ត៌មានជាតិ អន្តរជាតិ និងបងប្អូន សិស្ស និស្សិត កម្មករ កម្មការិនី និងអ្នកគាំទ្រ គណបក្សហ៊្វុនស៊ិនប៉ិច អ្នកស្រឡាញ់ ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ មេត្តាចូលរួមទាំងអស់គ្នា ដើម្បីលើកស្ទួយ គណបក្សរាជានិយម និងរួមសាមគ្គីគ្នា ដើម្បីជាតិយើង៕