សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ថ្លែងថា “យើងមិនអត់ឱនឲ្យក្រុមជ្រុលនិយម ដែលតែងតែបញ្ចេញមតិវាយប្រហាររដ្ឋាភិបាលខុសពីការពិតនោះទេ”។ សម្តេចបានណែនាំឲ្យមន្ត្រីជំនាញតាមដានក្រុមនេះ ចំពោះការបញ្ចេញមតិ និងខំមិនលើបណ្តាញសង្គម តើមានប៉ុន្មាននាក់នៅក្នុងស្រុក?”
សម្តេចបន្តថា “ត្រូវប្រដៅភាពជម្លើយរបស់ក្រុមនេះ ព្រោះវាមិនមែនសិទ្ធិបញ្ចេញមតិទេ គឺជាការញុះញង់ សំខាន់ខំមិនក្នុងស្រុកគាំទ្រអាហ្នុង (សម រង្ស៊ី) នៅទូរទស្សមសិការ ដែលតាមដឹងជិតរលាយហើយ បែកហ្វូងគ្នា”។
សម្តេចតេជោនាយករដ្ឋមន្ត្រីបានលើកឡើងបែបនេះ ក្នុងពិធីសំណេះសំណាលជាមួយកម្មករ កម្មការិនី ចំនួន១៩,០០៤នាក់ មកពីរោងចក្រសហគ្រាចំនួន១៣ នៅរាជធានីភ្នំពេញ និងខេត្តកណ្ដាល ដែលជំនួបសំណេះសំណាលនេះធ្វើឡើងនៅពហុកីឡដ្ឋានជាតិមរតកតេជោ នៅព្រឹកថ្ងៃទី២៤ ខែមិថុនានេះ៕
អត្ថបទ៖ អក្ខរា