សម្តេចតេជោ ហ៊ុន សែន៖ ចលនាឲ្យពលរដ្ឋគូសសន្លឹកឆ្នោតចោល បើមិនជាប់ទោសទើបចម្លែក

“បើនិយាយពីតំណាងរាស្ត្រ បើអ្នកឯងមិនបានទៅបោះឆ្នោតនៅថ្ងៃទី២៣ ខែកក្កដា ២០២៣ និងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់នៅឆ្នាំ២០២៧ទេ អ្នកឯងអត់មានសិទ្ធិឈរឈ្មោះបោះឆ្នោតនៅឆ្នាំ២០២៨ទេ ផ្តាំទៅអ្នកឯងឲ្យហើយ ចឹងអ្នកឯងចង់កាត់សិទ្ធិខ្លួនឯងក៏កាត់ទៅគ្មានអ្នកទៅឈឺក្បាលជាមួយទេ មានតែឌឺឲ្យទៀតកុំទៅបោះឆ្នោត, ដល់ឥលូវនេះវាដឹងតែស្ទុះមិនរួច ចលនាឲ្យគូសសន្លឹកឆ្នោតចោល ឥលូវសួរប៉ុន្មានក្បាលចេញមកពន្យល់ប្រជាជនទៅ បើវាមិនជាប់ទោសទើបវាចម្លែក”។​នេះជាប្រសាសន៍របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីៃនកម្ពុជា ក្នុងពិធីជួបសំណេះសំណាលជាមួយកម្មករ និយោជិតសរុប ១៨,០១២នាក់ មកពីរោង​ចក្រ សហគ្រាសចំនួន៧ ដែលកំពុងដំណើរការអាជីវកម្មក្នុងស្រុកសំរោងទង និងស្រុកគងពិសី ខេត្តកំពង់ស្ពឺ នៅព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៣៕

អត្ថបទ៖ អក្ខរា