ក្នុងជំនួបជជែកពិភាក្សាមួយ រវាងឯកឧត្តម ដួង តារា ជាមួយ យុវជន ហន សុផានី ស្រាប់តែយុវជន ថ្លែងប្រាប់ទាំងភ្ញាក់ផ្អើលថា ពេលសឹកពីសង្ឃទើបដឹងខ្លួនថាចាញ់បោកគេអូសទាញអោយប្រឆាំងរដ្ឋាភិបាល។
ឯកឧត្តម ដួង តារា ជារដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី មានប្រសាសន៍ថា ពេលដែល យុវជន ហន សុផានី អាយុ៣០ឆ្នាំ កាលនៅជាព្រះសង្ឃឈាមរាវខ្លាំង និងងាយឆាប់ជឿតាមការលួងលោមឃោសនាបោកបញ្ឆោត (គណបក្សប្រឆាំងនិងក្រុមបណ្តាញសង្ឃប៊ុតប៊ុនទិញ) ថានឹងទទួលបាននូវផលប្រយោជន៍ផ្សេងៗ។ ក្រោយពីមនោគមន៍វិជ្ជានយោបាយប្រឆាំងជ្រាបចូលពេញខ្លួន អតីតសង្ឃបានថតរូបជាមួយកាំភ្លើងវែង (ជ័រ) តម្រង់ចុងកាណុង… ចេញសារគម្រាមបាញ់… និងបានប្រើប្រាស់ពាក្យប្រមាថជាច្រើន…(សង្ឃទំនើង)។
ឯកឧត្តម ដួង តារា បន្តថា សកម្មភាពទាំងអស់នេះគឺបំផ្លាញអនាគតខ្លួនឯង ក្រុមគ្រួសារ និងដល់សង្គមជាតិ ។ ក្រោយពីបានដឹងនូវកំហុសឆ្គងខ្លួនហើយ ប្អូន ហន សុផានី បានគោរពសុំទោសនិងក្តីសណ្តោសពី សម្តេចតេជោ និងបានសុំចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា។
ឯកឧត្តម គិតថាអាចមានយុវជនមួយចំនួនទៀតកំពុងស្ថិតនៅក្នុងស្ថានភាពដូចប្អូន ហន សុផានី ។ ប្អូនៗអាចជ្រើសរើសផ្លូវល្អដើរដើម្បីខ្លួន គឺផ្លូវលេខ ១៨ ក្រោមការដឹកនាំរបស់ សម្តេចតេជោ ហ៊ុន សែន ដែលផ្តល់សុខសន្តិភាពពេញលេញជូនប្រជាជាតិទាំងមូល៕