សម្តេចតេជោ ហ៊ុន សែន ប្រកាសស្វាគមន៍ យុវជន ទឹម សុជា ដែលគេស្គាល់ឈ្មោះនៅលើបណ្តាញសង្គម Facebook ថា « រាជ្យបុត្រ សូរ្យកាយ្យ» បន្ទាប់ពីចេញវីដេអូសុំទោស និងបានប្រាប់ឲ្យរៀបចំខ្លួនមកស្រុកកំណើតវិញ។
សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា «កូន ទឹម សុជា ដែលជាអ្នកលេងហ្វេសបុក Facebook ឈ្មោះ រាជ្យបុត្រ សូរ្យកាយ្យ បានធ្វើវីដេអូសម្តែងការសោកស្តាយ និងសុំទោសចំពោះកំហុសដែលបាន កើតកន្លងមក។ កូនប្រុសពុកសូមស្វាគមន៍ការវិលត្រឡប់របស់កូន។ សម្រាប់រឿងអតីតកាលទុកវាដោយឡែកទៅចុះ។ កូនរៀបចំខ្លួនមកនៅស្រុកយើងវិញដែលទឹកដីនេះក៏ជារបស់កូនម្នាក់ដែរ។ មាតុភូមិកម្ពុជាជារបស់ប្រជាជនកម្ពុជាគ្រប់រូប»៕