អស់ជំនឿចិត្តធ្វើឲ្យ​​សកម្មជន​បក្សភ្លើង​ទៀន​នៅស្រុកក្រូចឆ្មារ​ សម្រេច​ចិត្ត​​ទម្លាក់​ស្លាក​​​គណ​បក្សចេញ​ពីមុខ​ផ្ទះ

សកម្មជនដ៏សកម្មរបស់គណបក្សភ្លើងទៀននៅភូមិទួលសម្បត្តិ ឃុំស្វាយឃ្លាំង ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ កាលពី​រសៀល ថ្ងៃទី​១២ ខែមិថុនា ឆ្នាំ២០២៣ បានសម្រេចចិត្តទម្លាក់ស្លាកគណបក្សភ្លើងទៀន ចេញពីមុខផ្ទះរបស់ខ្លួន ។

លោក ម៉ាត់ ស្លេះ អាយុ៦៥ឆ្នាំ បានបញ្ជាក់ថា ការសម្រេចទម្លាក់ស្លាកគណបក្សភ្លើងទៀន ចេញពីមុខផ្ទះ ដោយសារតែ​ពួកគាត់​អស់ជំនឿលើគណបក្សភ្លើងទៀនទៀត ព្រមទាំងបានប្រកាសផ្ដាច់ខ្លួនចេញពីគណបក្សភ្លើងទៀន មកសុំរួមរស់​ជីវភាព​ជាមួយគណបក្សប្រជាជនកម្ពុជាចាប់ពីថ្ងៃនេះតទៅ។

សកម្មជនដ៏សកម្មរបស់គណបក្សភ្លើងទៀន ដែលសម្រេចមកចូលរួមជាមួយបក្សប្រជាជនកម្ពុជា បានលើកបង្ហាញថា ហេតុផល​ដែលនាំឱ្យពួកគេសម្រេច ចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ដោយសារបានមើល​ឃើញច្បាស់​ពីគុណតម្លៃ និងគោលនយោបាយរបស់គណបក្សប្រជាជនកម្ពុជា ក្នុងការដឹកនាំកសាង និងអភិវឌ្ឍទាំងនៅថ្នាក់ជាតិ និងថ្នាក់មូលដ្ឋាន។

បន្ថែមពីលើនោះ ពួកគេបានយល់ឃើញថាគណបក្សភ្លើងទៀននៅតែបន្តនយោបាយប្រជាភិថុតិដែល​ជាសំណល់មកពី​អតីត​គណបក្ស​សមរង្ស៉ី ហើយគ្មានគោលនយោបាយល្អណាមួយក្នុងការធ្វើឱ្យចម្រើនដល់សង្គមជាតិនោះឡើយ៕