លោកស្រី ញ៉ែម សាវ៉ាត ចេញមកបកស្រាយដោយលាតត្រដាងការពិតមួយចំនួន អំពីអំពើបោកប្រាស់របស់ប្រធានគណបក្សភ្លើងទៀន និងទណ្ឌិតក្បត់ជាតិ សម រង្ស៊ី ។
តាមរយៈវីដេអូបកស្រាយគឺ លោកស្រី ញ៉ែម សាវ៉ាត បានអះអាងថា លោក ទាវ វណ្ណុល ប្រធានគណបក្សភ្លើងទៀន និងទណ្ឌិត សម រង្ស៊ី បានបំភ័យនិងបោកប្រាស់ ឱ្យលោកស្រីរត់ទៅប្រទេសបារាំង និងបានចេញលិខិតមួយដើម្បីឱ្យលោកស្រីប្រើប្រាស់។
ជាមួយគ្នានេះ នៅយប់ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៣នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក៏បានបង្ហាញវីដេអូបកស្រាយរបស់ លោកស្រី ញ៉ែម សាវ៉ាត និងបានបញ្ជាឱ្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បំភ្លឺទៅរដ្ឋាភិបាលបារាំង អំពីលិខិតរបស់ទណ្ឌិត សម រង្ស៊ី។
សម្តេចតេជោ ហ៊ុន សែន បានសរសេរថា៖ “សូមអ្នកច្បាប់សិក្សាអំពីផ្លូវច្បាប់នូវលិខិតរបស់គណបក្សភ្លើងទៀនដែលចុះហត្ថលេខាដោយទាវ វណ្ណុលជាមួយលិខិតរបស់ខ្មោចគណបក្សសង្រ្គោះជាតិដែលចុះហត្ថលេខាដោយទណ្ឌិតរត់ចោលគុកតើមានទំនាក់ទំនងយ៉ាងណាជាមួយគ្នា?។
សូមក្រសួងការបរទេសចាត់ចែងបំភ្លឺទៅរដ្ឋាភិបាលបារាំងលើករណីលិខិតទណ្ឌិតរត់ចោលគុកដែលមានចរិត្តមួលបង្កាច់រាជរដ្ឋាភិបាលកម្ពុជាផងនិងបោកប្រាស់រដ្ឋាភិបាលបារាំងផង។រឿងបោកប្រាស់បែបនេះបានកើតឡើងច្រើនរួចមកហើយឯរដ្ឋាភិបាលបរទេសក៍ចាញ់បោកក្រុមនេះច្រើនហើយដែរ។”
សូមទស្សនាវីដេអូបកស្រាយរបស់ លោកស្រី ញ៉ែម សាវ៉ាត៖