សម្តេចតេជោ ហ៊ុន សែន៖ អ្នកដែលបានឃុបឃិតជាមួយ សម រង្ស៊ី នឹងត្រូវមានទោស

សម្តេចតេជោ ហ៊ុន សែន ថ្លែងក្នុងឱកាសសំណេះសំណាលជា មួយកម្មករកម្មការិនី ជិត២ម៉ឺន ក្នុង ស្រុកកំពង់ត្រឡាច និង ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ថា អ្នកទាំងអស់ដែលបានឃុបឃិតជាមួយនិង ទណ្ឌិតមួយរូប (សម រង្ស៊ី) នឹងត្រូវមានទោស ព្រោះសកម្មភាពរបស់ពួកគេបានរួមគំនិតជាមួយនឹងទណ្ឌិតដែលមានទោសជាប់ខ្លួន។

សម្ដេចតេជោ ហ៊ុន សែន បានថ្លែងដោយមិនចំឈ្មោះតែទំនងសំដៅទៅលើទណ្ឌិត សម រង្ស៊ី ដែលនៅក្រៅប្រទេសថា សម្ដេចនឹងមិនឲ្យទណ្ឌិររូបនេះចូលក្នុងប្រទេសនោះទេ នឹងថាមិនលើកលែងទោសឲ្យជននេះផងដែរ។

មួយរយៈចុងក្រោយនេះ ចរន្តបក្សប្រឆាំង មករួមរស់ជាមួយបក្សប្រជាជនកម្ពុជា ប្រៀបដូចទឹកបាក់ទំនប់។ ជាចុងក្រោយគឺមន្ត្រីជាន់ខ្ពស់ មួយ នៃក្រុមចលនា សម រង្សី គឺលោក អ៊ូ ច័ន្ទឬទ្ធិ បានប្រកាសផ្ដាច់ខ្លួនពី សម រង្ស៊ី និងស្នើសុំចុះចូលជាមួយបក្សប្រជាជន។ ក្រោយផ្ដាច់ខ្លួននិងសុំចុះចូលលោក អ៊ូ ច័ន្ទឬទ្ធិ ត្រូវបានព្រះមហាក្សត្រលើកលែងទោសឲ្យផងដែរ៕