សម្ដេចតេជោ ហ៊ុន សែន បញ្ជាក់ទៅកាន់ឯកអគ្គរដ្ឋទូតវៀតណាមសូម ប្រយ័ត្នកុំឱ្យជនក្បត់ជាតិនៅក្រៅប្រទេស ដែលមានបំណងចូលមកប្រទេសវៀតណាម។ សម្ដេចមានប្រសាសន៍ថា ក្រុមនេះមានផែនការចូលឥណ្ឌូនេស៊ីនិងបណ្ដាប្រទេសនានាទៀតរាប់ទាំងប្រទេសវៀតណាមផងដែរ។
សម្ដេចបញ្ជាក់ថា បើបុគ្គលនោះចូលមកប្រទេសវៀតណាម សូមចាប់ប្រគល់ឱ្យកម្ពុជា។
សម្តេចតេជោ បានស្នើដល់ភាគីវៀតណាម ក្នុងករណីបើ ទណ្ឌិត សម រង្ស៊ី ចូលទៅកាន់ប្រទេសវៀតណាម សម្ដេចស្នើឲ្យរដ្ឋា ភិបាលវៀតណាម ចាប់ខ្លួន បញ្ជូនមកឲ្យកម្ពុជា ព្រោះមានដីកាចាប់ខ្លួនរួចហើយ។
នេះជាប្រសាសន៍ របស់ សម្តេចតេជោ ហ៊ុន សែន ថ្លែងក្នុងពិធីអញ្ជើញបើកការដ្ឋានសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-បាវិតប្រវែង ១៣៥, ១០ គីឡូម៉ែត្រ កាលពីព្រឹកថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៣ ក្រោមវិនិយោគសាងសង់ប្រតិបត្តិការ-ផ្ទេរ “ BOT ” និងស្ពានតភ្ជាប់ក្បាលស្ពានប្រវែង៣,៧០ គីឡូម៉ែត្រ៕