វាជារឿងដែលមិននឹកស្មានដល់ ចំពោះ The Cambodia Daily និង វិទ្យុអាស៊ីសេរី ប្រហែលជាអស់ម៉ូយជាវាគ្មិនសម្ភាសន៍ដែលបានបង្កើតសំណួរបើកនាំមុខ ដើម្បីនិយាយអាក្រក់ពីប្រទេសកម្ពុជា ឥឡូវនេះបែជាយកជនទុច្ចរិត កំពូលប្រព្រឹត្តបទល្មើស ជាប់គុករាប់ភ្លេច មិនរាងចោលនៅកម្ពុជាក្នុងសកម្មភាពបោកប្រាស់ប្រជាពលរដ្ឋ។ ទីបំផុត ! ជនទុច្ចរិត មុំ អស្សនី ប្រព្រឹត្តបទល្មើស ដើរឆបោក ប្រជាពលរដ្ឋ សមត្ថកិច្ចចាប់ដាក់គុករាប់ភ្លេច ឥឡូវចេញពីគុករត់ទៅក្រៅស្រុក ឃើញ The Cambodia Daily និង វិទ្យុអាស៊ីសេរី ហៅទៅសម្ភាសន៍ អោយដើរតួនិយាយអាក្រក់ពីកម្ពុជា ដែលគេសំដៅទៅលើនាយឧត្តមសេនីយ៍ បណ្ឌិត ហ៊ុន ម៉ាណែត និងសម្ដេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីទៅវិញ។ នេះជាការគូសបញ្ជាក់ពីអ្នកតាមដានស្ថានភាពសង្គមមួយរូបនៅប្រទេសកម្ពុជា។
អ្នកតាមដានស្ថានភាពសង្គមរូបនេះ បាននិយាយថា The Cambodia Daily និង វិទ្យុអាស៊ីសេរី ចាប់ផ្ដើមចេញកន្ទុយខ្វៀនហើយ អស់ម៉ូយសំភាសន៍ ដល់ម៉ោងយកជនទុច្ចរិត ដែលប្រព្រឹត្តបទល្មើស យកទៅសុភាសន៍ដើម្បីនិយាយអាក្រក់ពីកម្ពជា តើនរណាគេទៅជឿ ? គិតសព្វៗទៅទើបដឹងថា, The Cambodia Daily និង វិទ្យុអាស៉ីសេរី ឆ្នាំងណាគ្របហ្នឹងជាមួយក្រុមជនទុច្ចរិត។
សូមបញ្ជាក់ថា ៖ ជនទុច្ចរិត មុំ អស្សនី បានប្រព្រឹត្តបទល្មើសច្រើនណាស់ ដើរឆបោក ប្រជាជន សមត្ថកិច្ចចាប់បញ្ជូនទៅ ពន្ធនាគារ ឥលូវចេញពីពន្ធនាគារ រត់ទៅក្រៅប្រទេស ឃេីញ The Cambodia Daily និង វិទ្យុអាស៉ីសេរី ហៅទៅសម្ភាសន៍ អោយនិយាយ អាក្រក់ពីប្រទេសកកម្ពុជា ។ ធាតុពិតកំពូលមានល្បិចបោកប្រាស់បុគ្គលឈ្មោះ មុំ អស្សនី ចេញពីគុកភ្លាម ក្នុងបទល្មើសឆបោកប្រាក់ប្រជាពលរដ្ឋនៅភ្នំពេញចំនួន ៧ម៉ឺនដុល្លារ។ ក៏បន្តទៅប្រព្រឹត្តបទល្មើសបន្ថែមភ្លែត គឺប្រមូលលុយជិត២ម៉ឺនដុល្លារ! ដើម្បីចូលក្រប ខ័ណ្ឌ នគរបាល ទីបំផុតសមត្ថកិច្ចចាប់ឃាត់ដាក់ខ្នោះ ដែលជាមុខរបរដ៏អាជីពរបស់គាត់ហើយ រឿងដេកគុកនោះ។
ដោយមានការសម្របសម្រួលពីព្រះរាជអាជ្ញាអមសាលាដំបូងខេត្តពោធិ៍សាត់ ឧត្ដមសេនីយ៍ទោ ស ថេង ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ បញ្ជាឧត្ដមសេនីយ៍ត្រី ប៉ែន ទុង ស្នងការរងទទួលផែនការងារសន្តិសុខ ដឹក នាំកម្លាំងការិយាល័យជំនាញព្រហ្មទណ្ឌ ចុះសហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកក្រគរ និងប៉ុស្តិ៍នគរបាលរដ្ឋបាលឈើតុំ ចុះអនុវត្តបណ្ដឹងប្រជាពលរដ្ឋចំនួន៥ ដោយបង្រ្កាបឃាត់ចាប់ខ្លួនជនសង្ស័យជាមុខសញ្ញា១នាក់ ជាប់ពាក់ព័ន្ធករណីឆរបោកដើរប្រមូលលុយពីប្រជាពលរដ្ឋ ដើម្បីចូលក្របខ័ណ្ឌមន្រ្តីរាជការ ក្លែងឯកសារសាធារណៈ ក្លែងហត្ថលេខា និងត្រាសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ដោយតាំងខ្លួនជាអគ្គនាយករងនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ។
អ្នកតាមដានស្ថានភាពសង្គមដដែលរូបនេះ មើលឃើញថា ទីបំផុត ! ចេញពីគុក ចូលគុកវិញ ! ចាំមើលលើកនេះចេញពីខេត្តពោធិ៍សាត់ អាចទៅជាប់គុកនៅខេត្តណាទៀត បើសារជាតិ ជំនាញខាងតែបោកប្រព្រឹត្តបទល្មើសមិនរាងចាលទាល់តែសោះ។ ប៉ុន្តែផ្ទុយទៅវិញចេញពីគុករត់ទៅក្រៅប្រទេស ក្លាយជាម៉ូយរបស់អង្គភាព The Cambodia Daily និង វិទ្យុអាស៉ីសេរី ហៅទៅសម្ភាសន៍ អោយនិយាយ អាក្រក់ពីប្រទេសកម្ពុជា ។ ដូច្នេះអង្គភាពទាំងពីរនេះ សូម្បីតែជនទុច្ចរិត ដែលប្រជាពលរដ្ឋស្អប់ខ្ពើម ក៏ក្លាយទៅជាម៉ូយរបស់ខ្លួន ដើម្បីយកធ្វើបទសម្ភាសន៍ បង្កើតជាសំណួរបើក ឱ្យនិយាយអាក្រក់ពីកម្ពុជា តើនរណាជឿ បើជនទុច្ចរិតនេះប្រព្រឹត្តបទល្មើសរាប់ភ្លេចនៅប្រទេសកម្ពុជាទៅហើយ៕