សម្តេចតេជោ ហ៊ុន សែន ប្រកាសស្វាគមន៍ជនក្បត់ជាតិ ៣ជំនាន់ ទណ្ឌិត សម រង្ស៉ី ដោយគ្រាប់ BM 21

សម្តេចតេជោ ហ៊ុន សែន ប្រកាសស្វាគមន៍ជនក្បត់ជាតិ ៣ជំនាន់ ទណ្ឌិត សម រង្ស៉ី ដែលមានបំណងយកទឹកដីប្រទេសថៃ ឈាន ជើងចូលមកប្រទេសកម្ពុជា ដោយគ្រាប់ BM 21។

សម្តេចតេជោ ហ៊ុន សែន បានប្រកាសស្វាគមន៍នេះ កាលពីព្រឹកថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៣នេះ នៅក្នុងឱកាស អញ្ជើញសម្ពោធស្ពាន ចំនួន២ គឺស្ពានឆ្លងទន្លេសាប និងស្ពានអាកាសឫស្សីកែវ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា នាយករដ្ឋមន្ត្រីម៉ាឡេស៉ី លោក អាន់វ៉ា អ៉ីប្រាហ៉ីម បានសន្យាជាមួយសម្តេចចំនួន ៤ដង មិនឱ្យមិនទណ្ឌិត សម រង្ស៉ី ជាន់ដីម៉ាឡេស៊ីនោះឡើយ។ ប៉ុន្តែ ទណ្ឌិតរូបនេះប្រើល្បិចលួចមកតាមវិស័យឯកជន ដល់ប្រើប៉ាស្ព័របារាំង។

បើតាមសម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ម្សិលមិញ ទណ្ឌិត សម រង្ស៉ី និងបក្ខពួកគ្រោងរៀបចំកិច្ចប្រជុំនៅប្រទេសម៉ាឡេស៉ី ប៉ុន្តែ ត្រូវបានអាជ្ញាធរម៉ាឡេស៉ី រំសាយសកម្មភាពប្រជុំរបស់ក្រុមទណ្ឌិត សម រង្ស៉ី។

សម្តេចតេជោ ហ៊ុន សែន គូសបញ្ជាក់យ៉ាងដូច្នេះថា៖ «ហើយគ្រាន់តែឃើញថៃ គេបោះឆ្នោតមានបក្សមួយនោះឈ្នះគេថា គេជិតបានចូលស្រុកខ្មែរ ចាំទៅចុះអាពៅ (ទណ្ឌិត សម រង្ស៉ី) កុំធ្វើភ្លើពេក…! គ្រាន់តែមកដល់ទឹកដីម៉ាឡេស៉ី និងទឹកដីថៃ វាអួត ចាំមើលវាអួតដល់ណាទៀត ហើយថែមទាំងបណ្ឌិត សេង សារី ថានៅសល់តែមួយទេ គឺឆ្លងកាត់ដីថៃ ចូលមកតែម្តង អាឱ្យយោបល់ហ្នឹងល្អតើស អាហ្នឹងត្រូវ BM 21 តើស។ មកបណ្ឌិត សេង សារី មកខ្លួនឯងមក ជូនដំណើរអាក្បត់ជាតិ ៣ជំនាន់»៕