ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានប្រកាសថា សម្ដេច ទទួលយកសមាជិកគ្រប់ពីគណបក្សទាំងអស់ដែលផ្ដាច់ខ្លួននិងចង់ចូលរួមជាមួយនិងគណបក្សប្រជាជនកម្ពុជាលើកលែងតែមនុស្សម្នាក់ប៉ុណ្ណោះ។
សម្ដេច ថ្លែងបែបនេះនៅក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតសកលវិទ្យាល័យកសិកម្មចំនួន៣ នៅព្រឹកថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៣ នេះនៅមជ្ឈមណ្ឌលកោះពេជ្រ។
សម្ដេច មិនបានបញ្ចេញឈ្មោះបុគ្គលនោះទេតែទំនងហាក់បីដូចជាសំដៅទៅលើលោក សម រង្ស៊ី ដែលសម្ដេចបានដាក់យុទ្ធសាស្ត្រផ្ដាច់ មនោគមវិជ្ជារបស់ត្រកូសលសម កាលពីកន្លងទៅ។
គួរបញ្ជាក់ថា កាលពីប៉ុន្មានខែមុនសម្ដេចតេជោក៏បានប្រកាសស្វាគមន៍សមាជិកប្រឆាំងលេចធ្លោម្នាក់គឺលោក អេង ឆៃអ៊ាង ប្រសិនជាលោកមានបំណងចង់ចូលរួមជាមួយនឹងគណបក្សប្រជាជនផងដែរ៕