លោក ជា ប៉ូច សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍គណបក្សភ្លើងទៀត ត្រូវបញ្ជូនទៅព្យាបាលជំងឺនៅថៃជាបន្ទាន់ ក្រោយពីជំងឺចាស់រើឡើងខ្លាំង។ អ្នកនយោបាយបក្សប្រឆាំងនេះ បានបង្ហោះលើហ្វេសប៊ុកនៅថ្ងៃទី១៣ ខែឧសភាថា៖ “ជំងឺបេះដូងរេីឡេីងវិញជាខ្លាំងត្រូវបញ្ជូនទៅព្យាបាលនៅប្រទេសថៃជាបន្ទាន់”។
សូមបញ្ជាក់ថា លោក ជា ប៉ូច ធ្លាប់ជាអ្នកប្រកាសប្តេជ្ញាផ្តួលរំលំសម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាល។ តាមខ្លីបសំឡេងដែលសម្តេចតេជោ ហ៊ុន សែន បង្ហោះឲ្យដឹងពីគោលដៅរឈ្មោះជា ប៉ូចនេះ ថានឹងទម្លាក់សម្តេចឲ្យបាន ដែលជាសម្តីនិយាយប្រហែល២ខែមុននេះ។
ជាមួយគ្នានេះ សម្តេចតជោនាយករដ្ឋមន្ត្រី ហ៊ុន សែនកាលពីថ្ងៃសៅរ៍បានចេញសារឆ្លើយតបភ្លាមៗទៅនឹងការស្នើសុំជួបពីេមដឹកនាំគណបក្សភ្លើងទៀន ៥រូបក្នុងនោះមានឈ្មោះ ជា ប៉ូច ផងដែរ ដោយដោយសម្តេចបានបដិសេធមិនទទួលជួបជជែកជាមួយរហូតដល់ក្រោយការបោះឆ្នោត។
សម្តេចបានបញ្ជាក់ថា ដោយសារតែភាពមិនច្បាស់លាស់របស់បក្សនេះនិងដោយធុរៈផ្ទាល់ខ្លួន គឺសម្តេចកំណត់យក ម៉ោង៩ថ្ងៃ៣០កក្កដា២០២៣នៅវិមានសន្តិភាព ធ្វើជាការជួបគ្នាក្រោយការបោះឆ្នោត។
តាមរយៈលិខិតនៅថ្ងៃទី១៣ ខែឧសភា គណបក្សភ្លើងទៀន ដែលដឹកនាំដោយលោក ទាវ វណ្ណុល បានស្នើសុំជួបប្រមុខរដ្ឋាភិបាលកម្ពុជាដោយផ្ទាល់ ដើម្បីអបអរព្រឹត្តិការណ៍ស៊ីហ្គេមដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ និងជជែកពីដំណើរការនៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ អាណត្តិទី៧ ដែលនឹងធ្វើឡើងនៅខែកក្កដាខាងមុខ៕
អត្ថបទ៖ អក្ខរា