គ្រូបង្រៀនម្នាក់នៅខេត្តព្រះសីហនុ ចេញមកបដិសេធក្រោយឃើញឈ្មោះរបស់ខ្លួន ក្នុងគណៈកម្មាធិការប្រតិបត្តិគណបក្សភ្លើងទៀនខេត្ត លេខរៀងទី៣ ដោយដឹងខ្លួនទាល់តែសោះ។
លោក ណែម បន ជាគ្រូក្របខណ្ឌពុទ្ធិកសិក្សាកម្រិតមធ្យម នៃមន្ទីរធម្មការ និងសាសនាខេត្តព្រះសីហនុ បានចេញមកបដិសេធក្រោយឃើញឈ្មោះរបស់ខ្លួន ក្នុងសេចក្ដីសម្រេចតែងតាំងរបស់គណៈកម្មាធិការ ប្រតិបត្តិគណបក្សភ្លើងទៀន ខេត្តព្រះសីហនុ ដែលមានលេខរៀងទី៣។
ក្នុងលិខិតបដិសេធលោក ណែម បន បានបង្ហាញការភ្ញាក់ផ្អើលនៅពេលឃើញឈ្មោះរបស់ខ្លួន ក្នុងគណៈកម្មាធិការប្រតិបត្តិ គណបក្សភ្លើងទៀនខេត្តព្រះសីហនុ គ្រាដែលខ្លួនមិនដឹងរឿងអ្វីទាល់តែសោះ។
លោកបានអះអាងថា កាលពីពេលកន្លងទៅប្អូនប្រុសរបស់ខ្លួន បានយករូបថតទៅដាក់ពាក្យស្នើសុំធ្វើប័ណ្ណកម្មសិទ្ធិដីធ្លី នៅស្នាក់ការគណបក្សភ្លើងទៀនខេត្តព្រះសីហនុ ស្មានថាជាកន្លែងធ្វើប័ណ្ណកម្មសិទ្ធិដីធ្លី៕