សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី និងជាប្រធានគណបក្សប្រជាជនកម្ពុជា ស្វាគមន៍ថ្នាក់ដឹកនាំគណបក្សប្រឆាំងនៅក្នុងខេត្តព្រះសីហនុ និងខេត្តបាត់ដំបងចំនួន ៤នាក់ សុំមកចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជន។
តាមរយៈបណ្តាញសង្គមតេឡេក្រាមនៅល្ងាចថ្ងៃទី៨ ខែឧសភានេះ សម្តេចតេជោ ហ៊ុន សែន បានសរសេរថា៖ «ដំបូងខ្ញុំស្វាគមន៍លោកម៉ៃ ហុងស្រៀង និងលោកអ៊ុ សោភ័ណ មកពីខេត្តព្រះសីហនុ។ លោកឌឹម សារឿននិងលោកឡី សុខុន មកខេត្តបាត់ដំបងដែលលោកទាំង ៤នាក់សុទ្ធ តែជាថ្នាក់ដឹកនាំបក្សប្រឆាំងនៅក្នងខេត្តព្រះសីហនុ និងខេត្តបាត់ដំបង ដែលពេលនេះសុំមកចូលរួមជីវភាពនយោបាយ
ជាមួយគណបក្សប្រជាជន។ សូមអរគុណដែលអស់លោកបានផ្តល់ យុត្តិធម៍ជូនគណបក្សប្រជាជននិងបាន វាយតម្លៃភាពអាយុត្តិធម៍ក្នុងបក្សប្រឆាំងដែលមានក្នុងវីដេអូនេះស្រាប់»។
ទន្ទឹមនេះ សម្តេចប្រធានគណបក្ស បានណែនាំដល់គណៈកម្មាធិការបក្សខេត្តបាត់ដំបង និងខេត្តព្រះសីហនុ រៀបចំបែបបទបញ្ចូលអស់លោកទាំង ៤នាក់ស្រមតាមនិតិវិធីរបស់គណបក្សប្រជាជនកម្ពុជា៕
អត្ថបទ៖ អក្ខរា