សិង្ហបុរី ថា កីឡាករ កីឡាការិនី និងអ្នកដែលមកចូលរួម Sea Game បានទទួលនូវការរីករាយ និងបដិសណ្ឋារកិច្ចយ៉ាងកក់ក្តៅ

នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៣ នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យឯកឧត្តម ធាវ ឈីហាន ( Teo Chee Hean ) ទេសរដ្ឋមន្ដ្រី រដ្ឋមន្ដ្រីសម្របសម្រួលសន្ដិសុខជាតិសិង្ហបុរី ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ។

នៅក្នុងជំនួបនេះឯកឧត្តម ធាវ ឈីហ៊ាន បានគោរពសម្ដែងនូវការ អបអរសាទរជូនដល់ សម្ដេចតេជោ ដែលបានរៀបចំនូវព្រឹត្តិការណ៍ស៊ីហ្គេមបានយ៉ាងរលូន បានយ៉ាង អស្ចារ្យ និងជោគជ័យ។
ឯកឧត្តម បានប្រសាសន៍ថា កីឡាករ កីឡាការិនី និងអ្នកដែលមកចូលរួមបានទទួលនូវការរីករាយ និងបដិសណ្ឋារកិច្ចយ៉ាងកក់ក្តៅ។

ឯកឧត្តមក៏បានគោរពសម្ដែងនូវការអបអរសាទរជូនចំពោះសម្ដេចតេជោផងដែរ នៅក្នុងការប្រយុទ្ធ ប្រឆាំង នឹងជំងឺកូវីដ-១៩ បានជោគជ័យ និង ការដឹកនាំកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូល ពាក់ព័ន្ធបានយ៉ាងជោគជ័យ។

ឯកឧត្តម ធាវ ឈីហ៊ាន ក៏បានគោរពជម្រាបខ្លួន សម្ដេចតេជោថា ក្នុងដំណើរទស្សនកិច្ចរបស់ ឯកឧត្តម មកកាន់ព្រះរាជាណាចក្រកម្ពុជានៅពេលនេះ ដើម្បីជំរុញទំនាក់ទំនងរវាងប្រទេស ទាំងពីរ ឱ្យឈាន ឡើងមួយជំហ៊ានទៀត។

ជាការឆ្លើយតប សម្ដេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណជូនចំពោះរដ្ឋាភិបាល និងប្រជាជន សិង្ហបុរី ដែលបានបញ្ជូនកីឡាករ កីឡាការិនី មកចូលរួមប្រកួតស៊ីហ្គេមនៅកម្ពុជា ដែល ញ៉ាំង ឱ្យ ព្រឹត្តិការណ៍ស៊ីហ្គេមនៅកម្ពុជា កាន់ តែ មានភាព អធិកអធម។

សម្ដេចតេជោ ក៏បានថ្លែងអំណរគុណផងដែរ ជូនដល់រដ្ឋាភិបាលសិង្ហបុរី ដែលបានគាំទ្រកម្ពុជា ក្នុងឱកាសដែលកម្ពុជារៀបចំនិងដឹកនាំកិច្ចប្រជុំកំពូល និងកិច្ចប្រជុំកំពូលពាក់ព័ន្ធនៅព្រះរាជាណា ចក្រ កម្ពុជា ហើយពាក់ព័ន្ធនឹងការជំរុញទំនាក់ទំនង រវាងប្រទេសទាំងពីរ ដើម្បីឈានឡើងមួយជំហាន ថែមទៀតនោះ។សម្ដេចតេជោ បានវាយតម្លៃខ្ពស់លើកិច្ចសហប្រតិបត្តិការ ដែល មាន ស្រាប់ រវាង ប្រទេសទាំងពីរ ទំនាក់ទំនងរវាងប្រទេសទាំងពីរ ហើយក៏បានលើកទឹកចិត្តឲ្យភាគីទាំង ពីរ ពិនិត្យមើលការជំរុញការអនុវត្តតាមកិច្ចព្រមព្រៀង និងអនុស្សាណៈដែលបានចុះហត្ថលេខាហើយ ជាពិសេសលើវិស័យថាមពល និងវិស័យទីផ្សារកាបោន។

ជាមួយគ្នានោះដែរសម្ដេចតេជោ ក៏បានលើកទឹកចិត្តឱ្យមានការពិនិត្យមើលលទ្ធភាពក្នុងការធ្វើកិច្ច សហប្រតិបត្តិការលើវិស័យ ដទៃទៅទៀត ដែលអាចធ្វើទៅបាន៕