សម្តេច​តេជោ ហ៊ុន សែន កោតសរសើរ ចំពោះ​កីឡាករ​បាល់​​ទាត់កម្ពុជា​ ដែលខិតខំប្រកួត​បាន​យ៉ាងល្អជាមួយហ្វីលីពីន

តាមរយៈសំណេរនៅលើហ្វេកបុក នារាត្រីថ្ងៃទី០២ ខែឧសភានេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះ​រាជា​ណា​​​ចក្រកម្ពុជា បានកោតសរសើរចំពោះកីឡាករបាល់ទាត់កម្ពុជា ដែលបានខិតខំប្រកួតបានយ៉ាងល្អ ក្នុងការប្រកួតបាល់ទាត់នៃព្រឹត្តិការណ៍ស៊ីហ្គេម ២០២៣ កីឡាបាល់ទាត់បុរសពូល A រវាង កម្ពុជា និងហ្វីលីពីន នៅ​វិមានពហុកីឡដ្ឋានជាតិអូឡាំពិក ។

សម្តេចតេជោ ហ៊ុន សែន បានសរសេរថា៖“សូមកោតសរសើរចំពោះកីឡាករបាល់ទាត់កម្ពុជា ដែលបានខិតខំប្រកួតបានយ៉ាងល្អ ក្នុងការប្រកួតបាល់ទាត់នៃព្រឹត្តិការណ៍ស៊ីហ្គេម ២០២៣ កីឡាបាល់ទាត់ (បុរសពូល A) នា រាត្រីថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២៣ រវាង កម្ពុជា និង ហ្វីលីពីន ក្នុងលទ្ធផលស្មើគ្នា(CAM 1-1 PHI) ដែលទើបបានប្រកួតចប់នៅ​វិមានពហុកីឡដ្ឋានជាតិអូឡាំពិក មុននេះបន្តិច។”

សម្តេចតេជោ ហ៊ុន សែន ក៏បានជូនពរក្រុមកីឡាករកម្ពុជាឲ្យទទួលបានជោគជ័យក្នុងការប្រកួតជាបន្តទៀត ។