លោក គឹម សុខ ដែលអាងតាំងខ្លួនជាអ្នកវិភាគឆ្លើយឆ្លង ឲ្យស្ថាប័នព័ត៌មានក្រៅស្រុកនិយមគិតប្រឌិតបង្កើតព័ត៌មានក្លែងក្លាយជារឿយៗ និយាយចោទប្រកាន់មកលើរដ្ឋាភិបាលកម្ពុជា ត្រូវបានក្រុមយុវជន និងអ្នកលេងបណ្តាញសង្គមចាត់ទុកថា ការនិយាយវ៉ោកៗរបស់លោក គឹម សុខ រាល់ថ្ងៃជាមួយកាសែតអនឡាញដែលមានចេតនាបំរើបក្សពួកខ្លួនមួយក្តាប់តូចនោះ ជាការនិយាយលែងដឹងក្បាលកន្ទុយរកខុសត្រូវលែងឃើញហើយ។
ការដែលក្រុមយុវជន និងអ្នកលេងបណ្តាញសង្គមហ្វេសប៊ុកចាត់ទុកការនិយាយរបស់លោក គឹម សុខ ពាក់ព័ន្ធនឹងការដែលរាជរដ្ឋាភិបាលមិនយកលុយពីគណៈប្រតិភូកីឡាពីបណ្តាប្រទេសនានាចូលរួមប្រកួតកីឡាស៊ីហ្គេមនៅកម្ពុជា “គឺជាគំនិតដ៏ឆ្លូកបំផុត” នៅក្នុងវិទ្យុអាស៊ីសេរី ជាការនិយាយលែងដឹងខុសត្រូវ ឫប៉ែកង៉ែងពុលទឹកមាត់ ឫអាចនិយាយម្យ៉ាងទៀតថា ជិតដល់ថ្ងៃចូលពេទ្យពិនិត្យពិច័យមើលការគិតរបស់ខ្លួនវិញហើយ។
អ្នកលេងហ្វេសប៊ុកនានាថា គឹម សុខ ស៊ីឈ្នួលនិយាយបំភ្លើសការពិតពីកម្ពុជា បើទោះបីជាដឹងថា កម្ពុជាកំពុងស្ថិតក្នុងមាគ៌ាមួយដ៏ត្រឹមត្រូវរក្សាសន្តិភាពពិតមែន។
ក្រុមយុវជនអះអាងថា គឹម សុខ ជាជនផ្កាប់មុខ ជនញុះញង់ ហើយក៏នៅមានសេសសល់ច្រើនណាស់ ក្នុងបណ្តាញសង្គម ក្រៅពី គឹម សុខ ហើយពួកនោះនិយាយយ៉ាងណាក៏និយាយអាក្រក់ពីកម្ពុជាដែល។
សូមជម្រាបថា សម្តេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន បានប្រកាសឲ្យទាំងខ្មែរ និងបរទេស មានសិទ្ធិចូលមើលនិងផ្សព្វផ្សាយពីប្រកួតកីឡាស៊ីហ្គេមដោយឥតគិតថ្លៃ ក្នុងនាមកម្ពុជាធ្វើជាម្ចាស់ផ្ទះនាពេលខាងមុខនេះ។ ការប្រកាសបែបនេះធ្វើឡើងនៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រី នាថ្ងៃទី៣១ ខែមីនា ក្រោយ១ថ្ងៃបន្ទាប់ពីសម្តេចបានចេញបទបញ្ជាមិនអនុញ្ញាតជាដាច់ខាត ចំពោះការលក់សំបុត្រទស្សនា ឬយកថ្លៃសេវានានា នៅក្នុងការប្រកួតក្នុងវិញ្ញាសារផ្សេងៗ នៃព្រឹត្តិការណ៍កីឡាស៊ីហ្គេម ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ៕