អាចារ្យធំ ព្រលះទណ្ឌិត សម រង្ស៊ី ដែលញុះញង់លាបពណ៌ ក្នុងចេតនាបំផ្លាញខ្មែរ


នៅលើបណ្តាញទំនាក់ទំនងសង្គម នៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៤ អាចារ្យធំ នគររាជ បានបង្ហោះសារប្រតិកម្ម ដោយព្រលះចំៗមិនសំចៃមាត់ទៅលើទណ្ឌិត សម រង្ស៊ី ដែលបានបង្ហោះសារញុះញង់លាបពណ៌ថា «ត្រកូល ហ៊ុន ជាដើមចមមូលហេតុ ដែលធ្វើឲ្យយើងបាត់បង់ទឹកដី!យើងត្រូវដកត្រកូលហ៊ុនចេញជាមុនសិន» ។

អាចារ្យធំ នគររាជ បានសរសេររៀបរាប់ថា ប្រវត្តិសាស្ត្រក្រោយសម័យអង្គរ “នយោបាយញុះញង់បំបែកបំបាក់” បានធ្វើឱ្យខ្មែរ មើលខ្មែរលែងស្គាល់ ប្រឹងបំផ្លាញគ្នា តរាប់ជំនាន់ ស្ទើររលាយជាតិសាន៍របស់ខ្លួនម្ដងៗ។

អាចារ្យធំ នគររាជ បានសរសេររៀបរាប់បន្ត៖ «មកដល់ពេលនេះហើយ កម្អែលញុះញង់នេះ វាស្ថិតក្នុងក្បាលមនុស្សថោកទាបដូច សមរង្ស៉ី ដោយមិនអាចកែបាន! តែក្បាច់នយោបាយដ៏ថោកទាបបែបនេះ ត្រូវបានវិនាសខ្ចាត់ខ្ចាយក្រោម ការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់បិតាសន្តិភាពកម្ពុជា Samdech Hun Sen of Cambodia (សម្តេចតេជោ ហ៊ុន សែន)។»

ជាមួយគ្នានេះ អាចារ្យធំ នគររាជ ក៏ផ្ដាំទៅអ្នកនយោបាយ ដែលមានកលល្បិច អុចអាល ញុះញង់ លាបពណ៌ ចេតនាបំផ្លាញខ្មែរថា ឈប់បានឈប់ទៅ ប្រជាជនខ្មែរគ្រប់រូបគេស្គាល់ក្រយ៉ៅថោកហើយ៕

អត្ថបទ៖ ពុទ្ធិកា