អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ផ្ញើសារដាស់តឿនលោក អេង ឆៃអ៊ាង ឲ្យប្រដៅ ស៊ន តារា និងរឿងបោកប្រាស់អ្នកគាំទ្ររបស់ខ្លួន

ក្នុងនាមពាណិជ្ជករខ្មែរម្នាក់ និងជាយុវជនដ៏សកម្មក្នុងកិច្ចការងារសង្គមនានាផងនោះ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បានផ្ញើសារដាស់តឿនដល់លោក អេង ឆៃអ៊ាង អតីតក្រុមបក្សប្រឆាំងដែលមានរឿងអាស្រូវដ៏ច្រើនក្នុងឆាកនយោបាយ ក្រឡែកមើលចរិតខ្លួនឯង និងណែនាំដល់កូនចៅរបស់ខ្លួនឲ្យមានគុណធម៌ សីលធម៌ខ្លះផង។

នៅក្នុងគណនីតេឡេក្រាមនារសៀលថ្ងៃទី២៦ ខែមេសានេះ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បានសរសេរដាស់តឿនផ្តាំផ្ញើដល់លោក អេង ឆៃអ៊ាង ដែលជាមនុស្សចាស់ហើយ សូមណែនាំក្រុមការងាររបស់លោកផង។ អ្នកឧកញ៉ាប្រាប់លោក ឆៃអ៊ាង ថា សម្រាប់ឪពុកម្ដាយរបស់អ្នកឧកញ៉ាវិញក្រាបសំពះដល់បាតជើង ហើយអ្នកឧកញ៉ាប្រឹងរកចំណូលផ្គត់ផ្គង់ឪពុកអ្នកម៉ែតាំងពីអាយុ ១២ឆ្នាំ អ្នកឧកញ៉ាមិនបានរៀនសូត្រខ្ពស់ដូច លោក ស៊ន តារា នោះទេ តែអ្នកឧកញ៉ាប្រឹងរៀនគ្រប់ពេលវេលា។

អ្នកឧកញ៉ាបានសរសេរគូសបញ្ជាក់ក្នុងដើមយ៉ាងដូច្នេះថា៖ «ស៊ន តារា ជាកូននរកដែលជាគំរូអាក្រក់ដែលមិនគួរឲ្យកើតមាននៅក្នុងសង្គមឡើយ។ ឮគេថា លោក ពូអេង ឆៃអ៊ាង ញៀនល្បែង បោកប្រាស់អ្នកគាំទ្ររបស់ខ្លួន តាមរយៈរៃអង្គាសលុយអ្នកគាំទ្រ និងភូតកុហកតាមរូបភាពផ្សេងៗ រួចហើយយកលុយចូលកាស៊ីណូ។ ពិតទេលោកពូ? តើរឿងហ្នឹងដល់ណាហើយលោកពូ ធីមការងារលោកពូលេងតែម៉ាក់ៗហ្នឹង គំរូមិនល្អក្នុងសង្គមទេណាលោកពូ»។

យ៉ាងណា សម្រាប់អ្នកឧកញ៉ា ឃើញ លោក អេង ឆៃអ៊ាង ផុសវីដេអូបំភ្លៃការពិតច្រើនណាស់។ អ្នកឧកញ៉ាបន្តថា លោក ឆៃអ៊ាងចាស់ហើយទុកឱ្យក្មេងៗ គេធ្វើការទៅ ឃើញទេប៉ុន្មានថ្ងៃនេះមាន ក្រុមយុវជនជំនាន់ក្រោយចុះចូលច្រើនណាស់។ ព្រោះគេមានដឹងពីឆន្ទៈហ្នឹងការរួបរួមគ្នាដើម្បីជាតិ បើលោកអត់សូវមានការងារធ្វើមកធ្វើមេការសំណង់នៃក្រុមហ៊ុនអ្នកឧកញ៉ា ហើយអ្នកឧកញ៉ាជួយសម្របសម្រួលឲ្យកុំផុសវីដេអូផ្ដេសផ្ដាសច្រើនពេក ប្រយ័ត្ន មហាជនរិះគន់ដាច់សរសៃឈាមខួរក្បាល។

បន្ថែមទៀតនោះ ពាណិជ្ជករក្នុងវិស័យអចលនទ្រព្យរូបនេះ ក៏បានបង្ហាញផ្លូវឲ្យលោក អេង ឆៃអ៊ាង មកមើលវីឡានិងផ្ទះល្វែងអ្នកឧកញ៉ាលក់ធូរថ្លៃទេ លោកសារ៉េបង់រំលស់មួយនៅទៅចាំអ្នកឧកញ៉ាសម្របសម្រួលឱ្យ៕