នៅព្រឹកថ្ងៃទី២៦ ខែមេសានេះ តាមរយៈសំណេររបស់ខ្លួន បង្ហោះលើ Facebook Page ផ្លូវការ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បានបបួលលោក ស៊ន តារា ដែលជាកូនរមិលគុណឪពុកម្តាយ តស៊ូមតិតទាល់ជាមួយគ្នា ដែលក្មេងពាល ស៊ន តារា ហ៊ានចោទថ្នាក់ដឹកនាំថា គ្មានគុណធម៌ គ្មានយុត្តិធម៌ គ្មានសីធម៌នោះ។
អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បានលើកពន្យល់សកម្មភាពមួយចំនួនរបស់ថ្នាក់ដឹកនាំ និងគណបក្សប្រជាជនកម្ពុជា ដែលប្រឹងប្រែងលះបង់បូជាជីវិតរំដោះប្រជាជន ពីរបបប្រល័យពូជសាសន៍ និងបន្តជំរុញការអភិវឌ្ឍន៍ប្រទេសជាតិ ជួយលើកកម្ពស់ជីវភាពប្រជាជន ឲ្យមានជីវភាពសមរម្យ ព្រមទាំងការពារប្រទេសឲ្យមានសន្ដិភាព និងការអភិវឌ្ឍ។
អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បានបង្ហោះសារក្នុង Facebook ផ្ញើទៅក្មេងពាល ស៊ន តារា ទាំងស្រុងដូច្នេះថា៖
ស៊ន តារា ខ្ញុំមិននឹកស្មានថា បងរៀនបានខ្ពង់ខ្ពស់ តែគំនិតបងបែរជានរកបែបនេះសោះ តើបងហ៊ានតស៊ូមតិតទល់ជាមួយខ្ញុំទេ? ថាទង្វើកន្លែងណាខ្លះ ដែលបង ស៊ន តារា ចោទថ្នាក់ដឹកនាំថាគ្មានគុណធម៌ គ្មានយុត្តិធម៌ គ្មានសីធម៌នោះ គ្រប់យ៉ាងដែលថ្នាក់ដឹកនាំប្រឹងប្រែងលះបង់បូជាជីវិតរំដោះប្រជាជន ត្រូវគេសម្លាប់រាប់លាននាក់ ក្នុងរបបប្រល័យពូជសាសន៍។ តែពេលនេះ ទទួលបានការអភិវឌ្ឍន៍ ប្រជាជនមានជីវភាពសមរម្យ មានជីវភាពល្អ ប្រទេសមានសន្ដិភាព ពេញលេញ ប្រជាជនកើនឡើងដល់ជាង ១៧លាននាក់។
ហេតុអី្វបានបង ស៊ន តារា បានរៀនជ្រៅជ្រះដែរ បែរចាញ់មនោគមទណ្ឌិត សម រង្ស៊ី?
បើបងស៊នតារា ពិតជាស្រឡាញ់ប្រទេសជាតិមែន គួររួបរួមគ្នាជាមួយយុវជនជំនាន់ក្រោយ ដើម្បីការពារទឹកដី អភិវឌ្ឍន៍ និងការពារសន្តិភាពជូនប្រជាជន មិនមែនរៀនសូត្រចេះរកវិធីចាក់រុក ដើម្បីបំផ្លាញសន្តិភាពឡើយ។ បើគ្មានការរំដោះរបស់ឥស្សរជន គណបក្សប្រជាជនទេ ម្ដាយឪពុករបស់បង ស៊ន តារា ក៏គ្មានជីវិតដល់សព្វថ្ងៃដែរ ហើយបង ស៊ន តារា ក៏មិនអាចកើតចេញពីអាចម៍គោដែរ បងកុំមានសំដីថ្លោះពេក។ នេះជាចរិករមិលគុណដ៏ថោកទាប ជីវិតម្ដាយឪពុករស់បានដោយសារការរំដោះជាតិ កើតក្បាលបង ស៊ន តារា មករៀនសាលាសម្ដេចតេជោ ទៅធ្វើស្រែ ហូបបាយ លើដីដែលឥស្សរជនទាំងអស់ ប្រឹងរំដោះយកមកវិញ។ បានកើតរស់រានមានជីវិត ច្រាស់បាយ រៀនសូត្រ ក្រោមការរំដោះរបស់ឥស្សរជនគ្រប់ជាន់ថ្នាក់ បែរជាល្ងីល្ងើពកថ្ងាស ជានរកចាប់ជាតិ មើលស្រាលអ្នកមានគុណ។
បើ ស៊ន តារា ហ៊ានដាក់ជីវិតដើម្បីបំផ្លាញសន្តិភាព ខ្ញុំក៏ដាក់ជីវិតចូលរួមការពារសន្តិភាពដូចគ្នា។ ជាពិសេសការពារសម្ដេចតេជោ នឹងបេក្ខភាពបន្តវេន ឯកឧត្តមបណ្ឌិតហ៊ុន ម៉ាណែត ព្រោះលោកមានបេសកកម្មដ៏ធំសម្រាប់ ការពារសន្តិភាពការពារអាយុជីវិតប្រជាជនជាង១៧ លាននាក់។ ត្រឹមអនុវត្តច្បាប់ ដាក់គុកមនុស្សបួនប្រាំនាក់ មានអីគួរឲ្យខ្លាច។
កូនប្រពន្ធគ្រួសារខ្ញុំ នឹងពុកម៉ែបងប្អូនទូទាំងប្រទេសរស់នៅឯណា បើមានសង្គ្រាមបាត់បង់សន្តិភាព បងស៊ន តារា ឯងនឹងក្រុមបក្សពួកប៉ុន្មាននាក់នោះ រស់នៅស្រុកគេរួចខ្លួន ហើយនាំគ្នាមកអុចអាលបំផ្លាញសន្តិភាព របស់ប្រជាជន។ ដាច់ខាតខ្ញុំជាយុវជនជំនាន់ក្រោយ មិនបណ្ដោយឲ្យអ្នកទាំងអស់គ្នា ធ្វើអីតាមអំពើចិត្តឡើយ។ ប៉ះតោវ៉ៃតោ ប៉ះឆ្កែវ៉ៃឆ្កែ ចាបក៏វ៉ៃ ចង្រិតក៏វ៉ៃ ឲ្យតែអ្នកណាមានគំនិតបំផ្លាញសន្តិភាព សន្តិភាពជាអាយុជីវិតរបស់ខ្ញុំ និងប្រជាជន១៧ លាននាក់ ដូច្នេះគ្មានអ្វីត្រូវខ្លាចទេ។
ឥស្សរជនជំនាន់មុនគាត់ បានបូជាជីវិតទៅដូរនិងសន្តិភាព ខ្ញុំយុវជនជំនាន់ក្រោយ មានការហូបចុកសមរម្យ ប្រឹងប្រែងរៀនសូត្របង្កបង្កើតផល រករបរចិញ្ចឹមជីវិតរៀងៗខ្លួន និងទទួលបានសប្បាយរីករាយគ្រប់ក្រុមគ្រួសារនៃប្រជាជនទូទាំងប្រទេស រឿងអីខ្ញុំខ្លាចក្នុងកាបូជានឹងការពារសន្ដិភាព៕