សម្តេចតេជោ ហ៊ុន សែន៖ វាមិនចម្លែកទេដែលតិរច្ឆាន (ស៊ន​​ តារា) នេះវាយប្រហារមកលើខ្ញុំឬអ្នកផ្សេងទៀត

សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ក្នុងបណ្តាញសង្គមតេឡេក្រាមនាល្ងាចថ្ងៃទី២៥ ខែមេសានេះ បានសរសេរសារសម្តែងការហួសចិត្តលើលោក ស៊ន តារា ដែលបានប្រកាសតាមហ្វេសបុកកាត់ការឪពុកម្តាយចោល។

សម្តេចតេជោ បានសរសេរក្នុងន័យដើមបែបនេះថា «ធ្លាប់តែឃើញឪពុកម្តាយកាត់កាលកូនតែនេះជាលើកទីមួយហើយដែលខ្ញុំឃើញកូនកាត់កាលឪពុកម្តាយនិងក្រុមគ្រួសារ។ ខ្ញុំប្រើពាក្យក្មេងពាលទៅលើបុគ្គលរូបនេះមិនទាន់គ្រប់គ្រាន់ទេហៅតិរច្ឆានត្រឹមត្រូវជាង»។

សម្តេចតេជោបានបញ្ជាក់ថា វាមិនចម្លែកទេដែលតិរច្ឆាន (ស៊ន​​ តារា) នេះវាយប្រហារមកលើសម្តេចតេជោ ឬអ្នកផ្សេងទៀត ព្រោះសូម្បីតែឪពុកម្តាយគេក៍គេហ៊ានប្រមាថទៅហើយនោះ។ ទន្ទឹមនឹងនោះ សម្តេចតេជោ ក៏បានដាក់ជាសំនួរដែរថា តើឱ្យក្មេងពាលតិរច្ឆាននេះស្រឡាញ់ជាតិ ស្រឡាញ់ប្រជាជនបែបណាទៅបើសូម្បីតែឪពុកម្តាយបងប្អូនបង្កើតក៍គេមិនស្រឡាញ់ផងនោះ។

បន្ថែមទៀត សម្តេចតេជោនាយករដ្ឋមន្រ្តី​ សរសេររុញបន្ថែមឲ្យក្មេងពាលតិរច្ឆាន (ស៊ន តារា) បន្តតាមផ្លូវនេះទៀត
ចុះនឹងឆាប់បានធ្វើបេក្ខជននាយករដ្ឋមន្ត្រីដែលផ្តល់ជូនដោយមេក្បត់ជាតិ៣ជំនាន់៕