ក្នុងឱកាសអញ្ជើញប្រគល់សញ្ញាបត្រជូនគរុសិស្សនៃវិទ្យាស្ថានជាតិអប់រំ កាលព្រឹកថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៣ សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថា សម្តេចចង់បង្រៀនទ្រឹស្ដីចំនួន៣ ទៅមន្ដ្រីគណបក្សប្រជាជនកម្ពុជាដោយផ្ទាល់។
សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា សម្តេចបានមើលឃើញ ពីសមត្ថភាពវិភាគរបស់មន្ដ្រីគណបក្សប្រជាជនកម្ពុជាមួយចំនួននៅមានកម្រិត ហើយសម្ដេចចង់បង្រៀននូវទ្រឹស្ដីចំនួន៣ ដល់មន្ដ្រីគណបក្សប្រជាជនកម្ពុជាដោយផ្ទាល់តែម្ដង ដើម្បីឲ្យចេះវិភាគត្រូវសភាពការណ៍ជាក់ស្ដែង។
សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាកថា មានទ្រឹស្ដី៣ ដែលមិនទាន់បានបង្រៀន ហើយសម្តេចចង់បង្រៀនខ្លួនឯង រួមមានទី១៖ សម្ភារៈនិយមវីចារវិទ្យា, ទី២៖ សម្ភារៈនិយមប្រវត្តិសាស្ត្រ និងទី៣៖ វីធីសាស្ត្រដឹកនាំ និងធ្វើការងារ ដើម្បីដាក់ជាគ្រឹះលើការវិភាគ។
ជាមួយគ្នានេះ សម្ដេចតេជោ ហ៊ុន សែន ក៏បានឱ្យដឹងដែរថា វិធីសាស្ដ្រ៣ ដែលសម្ដេចតែងតែប្រើប្រាស់ក្នុងការវិភាគ រួមមាន៖ វិធីសាស្ដ្រទី១៖ សម្ភារៈនិយមវីចារវិទ្យា, ទី២៖ ទស្សនៈប្រវត្តិសាស្ដ្រ និងទី៣៖ តក្កវិទ្យា។
គួរបញ្ជាក់ដែរថា បើតាមសម្តេចតេជោ ហ៊ុន សែន បានអះអាងដែរថា វិធីសាស្ដ្រទាំង៣គូបផ្សំគ្នានេះហើយ បានធ្វើឱ្យសម្ដេចកម្រវាយតម្លៃខុសណាស់ ដែលកន្លងទៅក្នុងគណបក្សប្រជាជនកម្ពុជា តែងគោរពទៅតាមការវាយតម្លៃរបស់សម្ដេចទៅលើសភាពការណ៍នានា៕