សមយុទ្ធរួមគ្នា “នាគមាស-ឆ្នាំ២០២៣” រវាងកងយោធពលខេមរភូមិន្ទ ជាមួយកងទ័ពរំដោះប្រជាជនចិនបានដំណើរការរយៈពេល២០ថ្ងៃដែលរៀបចំពិធីបិទនាថ្ងៃនេះគឺជាសមយុទ្ធលើកទី៥ មានទ្រង់ទ្រាយធំជាងសមយុទ្ធឆ្នាំមុនៗ ដោយមានកម្លាំងចូលរួមរហូតដល់ជាងពីរពាន់នាក់។
តាមរយៈសមយុទ្ធនាគមាសលើកនេះ កងទ័ពទាំងពីរកម្ពុជា-ចិនទទួលបាននូវបទពិសោធន៍ លើកកម្ពស់សមត្ថភាពកងទ័ព ពង្រឹងកិច្ចសហប្រតិបត្តិការកាន់តែប្រសើរឡើងថែមមួយកម្រិតទៀតលើវិស័យមនុស្សធម៌ គ្រោះមហន្តរាយ ប្រឆាំងភេវរកម្ម រក្សាសន្តិភាព និងកិច្ចការពារសន្តិសុខជូនថ្នាក់ដឹកនាំក្នុងព្រឹត្តិការណ៍ធំៗ បានរួមចំណែកយ៉ាងសំខាន់ក្នុងការគាំទ្រដល់សន្តិសុខក្នុងតំបន់ និងសកលលោក។
សូមស្តាប់ការលើកឡើងរបស់សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ៖