មនុស្សជំនិត និងជាអតីតអង្គរក្សការពារទណ្ឌិត សម រង្ស៉ី ចេញមកទម្លាយការពិត និងអះអាងថា សម រង្ស៉ី ជាអ្នកប្រឌិត និងអាចជាអ្នករៀបចំផែនការបោកគ្រាប់បែកនៅខាងមុខរដ្ឋសភា ហើយ សម រង្ស៉ី គ្មានត្រូវរបួសកន្លែងណាមួយនោះទេ គ្រាន់តែជាការសំដែងប៉ុណ្ណោះ។ នេះបើតាមវីដេអូប្រមាណជិត ២នាទី របស់លោក ងួន ងីម ដែលចែកចាយលើបណ្ដាញសង្គមហ្វេសប៊ុក កាលថ្ងៃទី០២ ខែមេសាម្សិលមិញ។
លោក ងួន ងីម បានអះអាងថា ករណីផ្ទុះគ្រាប់បែកនៅខាងមុខរដ្ឋសភាកាលពីថ្ងៃទី៣០ ខែមីនា ឆ្នាំ១៩៩៧ គឺលោក សម រង្ស៉ី ជាអ្នកប្រឌិត និងអាចជាអ្នករៀបចំផែនការករណីបោកគ្រាប់បែកនេះផងដែរ ហើយលោក សម រង្ស៉ី គ្មានរងរបួសកន្លែងណាមួយនោះទេ។
លោកនិយាយថា៖ ពេលលោក (ងួន ងីម) ជិះឡានជាមួយលោក សម រង្ស៉ី ទៅកាន់មុខរដ្ឋសភាជាតិភ្លាម មានគេគប់គ្រាប់បែកផ្ទុះលើក្រុមបាតុករ លោក សម រង្ស៉ី ហាក់បីដូចគាត់ដឹងមុន (មិនមែនគប់ សម រង្ស៉ី) ហើយ សម រង្ស៉ី បានរត់គេចពីកន្លែងកើតហេតុ ក៏ប៉ុន្តែត្រូវបានអង្គរក្សប្រាប់វិញថា កុំរត់ទៅណា ត្រូវនៅជាមួយអ្នករងគ្រោះ ដើម្បីឲ្យអ្នកគាំទ្រមានជំនឿ ភ្លាមៗគាត់រត់ទៅសម្តែងធ្វើជាឱបអ្នករងរបួស ធ្វើឲ្យខោអាវរបស់គាត់ប្រឡាក់ឈាម ដើម្បីឲ្យគេមើលឃើញថា គាត់ត្រូវរងបួស និងមិនរត់ចោលអ្នកគាំទ្រ ប៉ុន្តែតាមការពិតលោក សម រង្ស៉ី គ្មានត្រូវរបួសណាមួយនោះទេ៕