សម្តេចតេជោ ហ៊ុន សែន៖ ឱអនិច្ចាក្រុមប្រឆាំងជ្រុលនិយម តើពួកអ្នកចេះតែវិធីកុហកបោកប្រាស់នេះឬ?


«តើប្រជាជននៅខេត្តឧត្តរមានជ័យនិយាយដោយឡែក និងប្រជាជនកម្ពុជានិយាយរួមយល់យ៉ាងណាដែរនូវការភូតកុហក់បោកប្រាស់បែបនេះ? តើវាហួសហេតុពេកឬទេ?» នេះជាសំនួររបស់ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ក្រោយស្ត្រីជាសកម្មជនគណបក្សប្រឆាំងម្នាក់ បង្ហោះវីដេអូដោយលើកឡើងថារាជរដ្ឋាភិបាលបានប្រគល់ខេត្តឧត្តរមានជ័យ ទៅអោយវៀតណាម។

សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា មួយរយ:មកនេះ មានការចោទប្រកាន់ថារាជរដ្ឋាភិបាល
បានកាត់ដី៤ខេត្ត រួមមានក្រចេះ ស្ទឹងត្រែង រតនគីរី មណ្ឌលគីរី ឱ្យទៅវៀតណាម។ ហើយមកដល់ពេលនេះចេញ ឧត្តរមានជ័យ អាចថ្ងៃស្អែកមានខេត្តផ្សេងឬទូទាំងប្រទេសក៏មិនដឹង ព្រោះជាវិធីសាស្ត្របង្កចលាចលរបស់ពួកគេ។

សម្តេចតេជា បានបន្តថា ឱអនិច្ចាក្រុមប្រឆាំងជ្រុលនិយម តើពួកអ្នកចេះតែវិធីកុហកបោកប្រាស់នេះឬ? សូមកុំភ្លេចថាប្រជាជនកម្ពុជាដែលកំពុងរស់នៅកម្ពុជាក៏មានភ្នែកមានត្រចៀក និងចេះគិតលើសពួកអ្នកទៅទៀត៕

អត្ថបទ៖ ពុទ្ធិកា