អ្នកប្រឆាំងជាមួយ សម រង្ស៊ី មិនមែនបក្សប្រជាជនកម្ពុជាទេ គឺអតីតអ្នកធ្លាប់គាំទ្រ សម រង្ស៊ី

ឯកឧត្តម យូ សិរីវុឌ្ឍ បានមានប្រសាសន៍ថា បច្ចុប្បន្ននេះ អ្នកដែលប្រឆាំងជាមួយ សម រង្ស៊ី គឺមិនមែនគណបក្សប្រជាជនកម្ពុជាទេ គឺមន្ត្រីរបស់អតីតគណបក្សប្រឆាំងដែលធ្លាប់គាំទ្រ សម រង្ស៊ី គឺជាអ្នកប្រឆាំងនូវនយោបាយជ្រុលនិយមរបស់ សម រង្ស៊ី តែម្តង តាមគ្រប់ទម្រង់។ នេះបើតាមការលើកឡើងរបស់ឯកឧត្តម យូ សិរីវុឌ្ឍ ប្រធានក្រុមការងារចលនាកសាងសមាជិកបក្សរាជធានីខេត្ត។

ឯកឧត្តមបានគូសបញ្ជាក់ថា សម្ទុះក្រុមមាននិន្នាការប្រឆាំងចូលបក្សប្រជាជនកម្ពុជាកាន់តែច្រើន ព្រោះអស់ជំនឿលើទណ្ឌិត​ក្បត់ជាតិបី​ជំនាន់ដែលជាមេបោកប្រាស់។ ឯកឧត្តមសង្កេតឃើញថា ការធ្វើនយោបាយ​រយៈពេល៣០ឆ្នាំ​របស់គណបក្សប្រឆាំង​ដែលដឹកនាំដោយ​ទណ្ឌិត​ក្បត់​ជាតិ៣ជំនាន់មិនមានអ្វីដែលជាការពិត និងគោរពលទ្ធិប្រជាធិបតេយ្យនោះទេ ពោលគឺព្យាយាមរកគ្រប់វិធីសាស្រ្ត ដើម្បីដណ្តើមអំណាយតាមរយៈផ្លូវមិនត្រឹមត្រូវ។

ប្រធានក្រុមការងារចលនាកសាងសមាជិកបក្សរាជធានីខេត្តរូបនេះ អំពាវនាវប្រជាពលរដ្ឋទាំងក្នុង និងក្រៅប្រទេស ត្រូវរួមគ្នាថែរក្សាឱ្យបាននូវសន្តិភាព ដើម្បីសេចក្តីសុខសាន្ត និងសុភមង្គល របស់សង្គមជាតិ និងប្រជាជនកម្ពុជា ដែលសម្តេចតេជោ ខិតខំរក បានដោយលំបាក៕