ក្រុមពួកប្រឆាំងជ្រុលនិយមមួយចំនួនតូចនៅតែចិញ្ចឹមចិត្តបំផ្លាញកម្ពុជាតាមគ្រប់រូបភាព ដែលនេះគឺជាផែនការចាស់ក្នុងសកម្មភាពថ្មី ដែលពួកគេតែងតែធ្វើដដែលៗក្នុងពេលដែលសម្តេចតេជោ នៅជាប្រមុខដឹកនាំកម្ពុជាមកម្លេះ។
ក្នុងអត្ថបទចុះផ្សាយដោយវិទ្យុបម្រើបរទេសនៅក្រៅស្រុកមួយនាពេលថ្មីៗនេះ មហាជនបានបញ្ចេញមតិប្រតិកម្មខ្លាំងថា៖ មើលទៅមន្ត្រីប្រឆាំងគ្នាគេហ្នឹង គ្មានអ្វីក្រៅពីការចោទប្រកាន់គេទេ នយោបាយធ្វើតែរបៀបហ្នឹងអ៊ីចឹងតើបានជាគ្មានកំណើតសោះ ព្រោះនយោបាយរបស់ក្រុមគ្នាគេនះនៅតែប៉ុណ្ណឹង ទៅមុខមិនរួចទេ។ ហើយខ្ញុំគ្រាន់តែចង់និយាយថា បើក្រុមអស់លោកនៅតែបន្តនយោបាយរបៀបលាបពណ៌ ចោទប្រកាន់ វាយប្រហារគេ បែបនេះទៀត ទោះបីជាធ្វើ១០០ឆ្នាំទៀតក៏វាមិនបានអ្វីដេលប្រយោជន៍ការស្អីដែរ។ ខ្ញុំគិតថាល្មមឈប់ទៅអានយោបាយចេញមកចោទប្រកាន់គ្មានមូលដ្ឋានបែបនេះនោះ អត់មានមើលគំរូអ្នកនយោបាយដែលកំពុងតែដឹកនាំជាតិ ថាគេធ្វើរបៀបម៉េច គេប្រឹងអភិវឌ្ឍជាតិបែបណា គេប្រឹងទៅទាក់វិនិយោគ និយាយដោយខ្លីខ្ញុំឃើញរដ្ឋាភិបាលលោកប្រឹងណាស់ ដើម្បីជាតិ ដោយឡែកមើលមកក្រុមប្រឆាំងផ្កាប់មុខអស់នេះវិញ ធ្វើនយោបាយដូចក្មេងបៀមដៃ។
មតិមហាជនដទៃទៀត ក៏សូមផ្ដាំផ្ញើទៅអ្នកវិភាគនិងអ្នកឃ្លាំមើលរិះគន់រដ្ឋាភិបាល មុននឹងស្ដីបន្ទោសបន្ទប់បង្អាក់លើនរណាម្នាក់សូមមេត្តាគិតនិងមើលពីចំណុចវិជ្ជមាននិងចំណុចអវិជ្ជមានរបស់ខ្លួនផង សូមនិយាយដោយភ្ជាប់មកនៅភស្តុតាងច្បាស់លាស់ផង កុំចេញមកទាំងទទឹងទិសនិងបំពានការពិតពេក បើអស់លោកមានឈានជ័រជាខ្មែរមានមនសិការជាខ្មែរពិតប្រាកដ គួរណាស់តែរួបរួមគ្នាដើម្បីរក្សាសុខសន្តិភាពជូនប្រជាជាតិ មិនមែនមួយថ្ងៃមួយថ្ងៃអង្គុយចាំតែចាប់កំហុសបែបនេះនោះទេ ។
ដោយឡែក មានមតិមហាជនផ្សេងទៀត បានហៅសារព័ត៌មានក្រៅស្រុកនេះកំពុងតែគិតអីនោះទេមើលទៅមួយថ្ងៃមួយថ្ងៃដូចជាខំប្រឹងផ្សព្វផ្សាយបំពុលសង្គមដល់ហើយ ដោយសារតែផលប្រយោជន៍ខ្លួនឯងសុខចិត្តធ្វើរឿងដែរប្រយោជន៍។ សារព័ត៌មានមួយនេះមួយថ្ងៃមួយថ្ងៃអង្គុយចាំតែទើសនឹងរិះគន់ ដើម្បីផលប្រយោជន៍ខ្លួនឯងតែប៉ុណ្ណោះ៕
អត្ថបទ៖ អក្ខរា