លើបណ្តាញសង្គមហ្វេសប៊ុកកាលពីយប់ថ្ងៃទី១៩ ខែឧសភាម្សិលមិញ សម្ដេចតេជោ ហ៊ុន សែន បានស្នើឲ្យសមត្ថកិច្ចកម្ពុជាសហការជាមួយវៀតណាមស្វែងរកជនអនាមិកដែលចូលខាំមិនមតិយោបល់ជេរសម្តេចក្នុងបណ្តាញសង្គម Tiktok ។
សម្តេចតេជោបានសរសេរថា មិនដឹងជនជាតិវៀតណាមចូលជេរសម្តេចពីពេលណាមកព្រោះមើលតែ៤វីដេអូដែលបានបង្ហោះឃើញរាប់សឹបនាក់ចូលមកជេរ។ កាលឆ្នាំ២០១៦.២០១៧ មានជាង ២០០០នាក់ចូលមកជេរសម្តេចតាម Facebook ក្នុងនោះមានម្នាក់ជាលេខាបក្សស្រុកផង។ ក្រោយសម្តេចប្រាប់អគ្គលេខាបក្ស ងៀង ហ្វូចុង រៀងបែបនេះក៏ស្ងាត់ទៅវិញពេលនោះរឿងសមុទ្រចិនខាងត្បូង។ ពេលនេះពួកគេចូលមកជេរតាមTik tokម្តងប្រហែលជាក្រោយសម្តេចនិយាយរឿងព្រែកជីកហ្វូណនតេជោ។
សម្តេចតេជោបញ្ជាក់ថា៖ «ខ្ញុំមិនប្រាកដថាវៀតណាមនេះជាអ្នកណា? វៀតណាមនៅក្នុងប្រទេសវៀតណាមឬវៀតណាមនៅក្រៅប្រទេសដែលមានខ្លះប្រឆាំងរដ្ឋាភិបាលវៀតណាមឬអណិកជនវៀតណាមនៅកម្ពុជា ឬបងប្អូនខ្មែរក្រោមដែលមានគណនី Tiktok និងចេះវាយអក្សរវៀតណាមផងនិងចេះអានអក្សរខ្មែរផង។ ដោយមានការសង្ស័យនិងភាពមិនច្បាស់លាស់បែបនេះគឺមានតែកិច្ចសហការស្រាវជ្រាវតែមួយគត់ដែលយើងអាចធ្វើបាន»។
ជាមួយគ្នានេះ សម្តេចតេជោស្នើរឱ្យសមត្ថកិច្ចកម្ពុជាសហការជាមួយសមត្ថកិច្ចវៀតណាមសហការស្រាវជ្រាវសមាសភាពនៃជនដែលចូលមកជេរសម្តេចជាអ្នកណា? សម្តេចមិនចោទប្រកាន់ថាថ្នាក់ដឹកនាំវៀតណាមថាប្រើប្រាស់មនុស្សបែបនេះឱ្យចូលមកជេរសម្តេចទេ ដូចនេះទើបសម្តេចស្នើសុំកិច្ចសហការស្រាវជ្រាវដើម្បីជៀសវាងពួកអាក្រក់ឆ្លៀតបំបែកបំបាក់៕