ប្រធានគណបក្សប្រជាជនខេត្តត្បូងឃ្មុំ ណែនាំសមាជិកឲ្យតាមដានអង្គការសមាគម ដែលមាននិន្នាការលើគណបក្សប្រឆាំង

ឯកឧត្តមប ជាម ច័ន្ទសោភ័ណ ប្រធានគណបក្សប្រជាជនខេត្តត្បូងឃ្មុំ ក្រើនរំលឹកដល់សមាជិកបក្សទាំងអស់កុំធ្វេសប្រហែសឲ្យសោះ គ្រប់កាលៈទេស មិនត្រូវជិះសេះលែងដៃ ត្រូវយកចិត្តទុកដាក់ ដូចពាក្យថា «ច្រេះសុីដែក» គណបក្សយើងខ្លាំង តែបើមានចន្លោះប្រហោង បក្សដ៏ទៃនឹងឆ្លៀតឱកាស។

ឯកឧត្តមក៏បានណែនាំឲ្យពង្រឹងការងារផ្ទៃក្នុង និងតាមបណ្តាមូលដ្ឋាន បន្តតាមដានសកម្មភាពគណបក្សដ៏ទៃ ពិសេសអង្គការសមាគមន៍ ដែលមាននិន្នាការលើគណបក្សប្រឆាំង។ សមាជិកគណៈកម្មាធិការកណ្តាល ជាប្រធានគណៈកម្មាធិការគណបក្សខេត្ត និងជាប្រធានក្រុមការងារយុវជនគណបក្សប្រជាជនខេត្តត្បូងឃ្មុំ បានក្រើនរំលឹកបែបនេះ ក្នុងកិច្ចប្រជុំបូកសរុបការងារគណបក្សប្រជាជនខេត្តត្បូងឃ្មុំ ប្រចាំខែមេសា និងទិសដៅភារកិច្ចការងារ ប្រចាំខែឧសភា ឆ្នាំ២០២៤ នៅទី១៣ ខែឧសភា ឆ្នាំ២០២៤៕