បក្សកម្លាំងជាតិ រំសាយបាតុកម្ម ដូចទៀនត្រូវក្ដៅរលាយ!

“ថាទៀនទៅវាត្រូវក្ដៅរលាយ ចុះអំពូលសោះខ្លាចក្ដៅរលាយដែរ” នេះជាសារចំអកពីប្រជាមតិ ទៅកាន់គណបក្សកម្លាំងជាតិ ដែលបានធ្វើបាតុកម្មតែមួយព្រឹកថ្ងៃទី២២ ខែមេសានេះ រួចក៏រំសាយទៅវិញ។

ប្រធានគណបក្សកម្លាំងជាតិ លោក ស៊ុន ចន្ធី បានប្រាប់អ្នកសារព័ត៌មានថា ការរំសាយបាតុកម្មគឺដោយសារតែអាកាសធាតុក្តៅខ្លាំងពេក។ តាមគម្រោងការប្រមូលសមាជិកធ្វើបាតុកម្មនេះ ត្រូវធ្វើចំនួន៣ថ្ងៃជាប់ៗគ្នាចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី២៤ ខែមេសា នៅមុខខុទ្ធកាល័យបក្សរបស់ខ្លួន។

បាតុកម្មនេះទាមទារឲ្យដោះលែងសមាជិកជាន់ខ្ពស់២រូប គឺលោក អ៊ុំ វីរ:រដ្ឋ និងលោកមឺ សេងហ៊។ តែយ៉ាងណា បើតាមអាជ្ញាធររាជធានីភ្នំពេញ ការទាមទាររបស់បក្សប្រឆាំងនេះ មិនត្រឹមត្រូវ​ព្រោះសំណុំរឿងនេះ​កំពុងស្ថិតក្នុងនីតិវិធីរបស់តុលាការ៕

អត្ថបទ៖ អក្ខរា