សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា អភ័យទោស និងស្វាគមន៍លោក គង់ សភា ហើយសង្ឃឹមថា នឹងជួបសន្ទនាជាមួយនាពេលខាងមុខ។
តាមរយៈហ្វេសប៊ុកផ្លូវការនារសៀលថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីបានឲ្យដឹងយ៉ាងដូច្នេះថា៖ ជូនចំពោះលោក គង់ សភា ខ្ញុំបានទទួលរួចហើយនូវលិខិតសូមអភ័យទោសរបស់លោក។ ខ្ញុំសូមស្វាគមន៍លោក។ ខ្ញុំនឹងចាត់ចែងតាមនីតិវិធីដើម្បី អោយលោកអាចវិលត្រឡប់មកកាន់មាតុប្រទេសវិញ។ សង្ឃឹមថាយើងនឹងមានឱកាសជួប សន្ទនាជាមួយគ្នានៅពេលខាងមុខ។
គួរបញ្ជាក់ថា លោក គង់ សភា អតីតតំណាងរាស្ត្រ អតីតគណបក្សសង្គ្រោះជាតិ ទទួលស្គាល់កំហុស និងគោរពស្នើសុំសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា អន្តរាគមន៍លើកលែងទោស ដើម្បីអាចវិលមកខ្មែរវិញ និងជួបជុំគ្រួសារ៕
អត្ថបទ៖ អក្ខរា