សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី បានថ្លែងចោទសួរទៅកាន់ក្រុមប្រឆាំងដែលតែងតែនិយាយវ៉ោកៗពីក្រៅប្រទេសមកលើរាជរដ្ឋាភិបាលកម្ពុជា ដោយសម្តេចចោទសួរថា តើការទាញយកប្រយោជន៍សេដ្ឋកិច្ច និងសន្តិសុខថាមពល ជាការក្បត់ជាតិឬ?
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងសង្កត់ធ្ងន់ថា «ត្រកូលហ៊ុន» គ្មានបំណង ឬធ្វើសកម្មភាព ដែលក្បត់ប្រយោជន៍ជាតិនោះឡើយ គឺមានតែធ្វើអ្វី គ្រប់យ៉ាងដើម្បីជាតិ។ ប្រសាសន៍សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងពិធីបិទសន្និបាតបូកសរុបការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នាសៀលថ្ងៃទី៨ ខែកុម្ភៈឆ្នាំ២០២៤។
សម្ដេចធិបតីបានថ្លែងឱ្យដឹងថា ចាប់តាំងពីឡើងកាន់តំណែងជានាយករដ្ឋមន្ត្រី ចាប់ពីខែសីហា ឆ្នាំ២០២៣មកដល់ពេលនេះ គឺបានទាក់ម៉ូយបានប្រមាណ១៧២គម្រោង មានទុនវិយោគ ជិត៤ពាន់ លានដុល្លារ និងអាចបង្កើតការងារជូនកូនចៅប្រជាពលរដ្ឋជាង១៩ម៉ឺនកន្លែង៕