ប្រភពមួយបានទម្លាយឲ្យដឹងថា លោក ជុន ច័ន្ទបុត្រ ដែលគេស្គាល់ថជាមេក្លោងផលិត និងចែកចាយព័ត៌មាននៅវិទ្យុអាស៊ីសេរី RFA ជាភាសាខ្មែរ កំពុងព្យាបាលជំងឺធ្ងន់ធ្ងរដោយសារជំងឺមហារីកនៅមន្ទីរពេទ្យ សហរដ្ឋអាមេរិក។
ទន្ទឹមនឹងដំណឹងនៃការចូលវះកាត់ជំងឺមហារីកបន្ទាន់របស់លោក ជុន ច័ន្ទបុត្រ ក៏មានបណ្តាញសង្គមនានាជាច្រើនបានចែកចាយដំណឹងនៃការចូលមន្ទីរពេទ្យ ខណៈគណនីហ្វេសប៊ុកមួយចំនួនបានលើកឡើងថា ជុន ច័ន្ទបុត្រ បានទទួលបានមរណភាពហើយ ដោយអ្នកខ្លះខាំមិនថា លោកស្លាប់ដោយសារជំងឺមហារីក។
យ៉ាងណាមកទល់ពេលថ្ងៃរសៀលថ្ងៃទី២៩ ខែមករានេះ វិទ្យុអាស៊ីសេរី និងទំព័រហ្វេសប៊ុកផ្ទាល់ខ្លួនលោក ជុន ច័ន្ទបុត្រ មិនទាន់បានបញ្ជាក់នៅឡើយជុំវិញការលេចលឺព័ត៌មានមានជំងឺចូលសម្រាកនៅមន្ទីរពេទ្យរបស់មេផលិតព័ត៌មានរូបនេះឡើយ។