លោក គឹម សន្តិភាព រដ្ឋលេខាធិការក្រសួងយុត្តិធម៌ បានចេញមកប្រតិកម្មទៅវិទ្យុអាស៊ីសេរី និងឧទ្ទាមក្រៅច្បាប់ដឹកនាំដោុទណ្ឌិត សម រង្សុី ដោយបានលើកឡើងថា គីង្គក់លក់ថ្នាំស្រែង!ខំប្រឹងស្រែកក្តែងៗ អំពីការគោរពសិទ្ធិមនុស្ស សិទ្ធិបញ្ចេញមតិ! ក៏ប៉ុន្តែ គ្រាន់តែខ្ញុំបញ្ចេញទស្សនៈយល់ឃើញអំពីតួនាទីដ៏សំខាន់ៗ នៃវត្តអារាមខ្មែរនៅក្រៅប្រទេសតែប៉ុណ្ណឹង អ្នកបានកាឡៃចោទថាជាការគំរាមទៅវិញ!។
លោក គឹម សន្តិភាព សរសេរលើទំព័រហ្វេសប៊ុកផ្ទាល់ខ្លួននៅថ្ងៃទី២៥ ខែមករានេះ យ៉ាងដូច្នេះថា មិនគួរយកឈ្មោះសហគមន៍ខ្មែរជាលេស ដើម្បីបិទបាំងសកម្មភាពបក្សនយោបាយក្នុងវត្តនោះទេ!តើនេះជាសកម្មភាពរបស់សហគមន៍ខ្មែរ ឬជាសកម្មភាពបក្សនយោបាយ ដែលបានយកទីវត្តអារាមជាកន្លែងធ្វើសកម្មភាពនោះ? សូមបងប្អូនពិចារណាផងចុះ!។
ការចេញផ្សាយរបស់វិទ្យុអាស៊ីសេរី និងក្រុមប្រឆាំងក្រៅស្រុក គឺបន្ទាប់ពីលោក គឹម សន្តិភាព ពេលថ្មីៗនេះ បានសរសេរលើកគណនីហ្វេសប៊ុកផ្ទាល់ខ្លួន ដោយដាក់ជាសំនួរថា តើវត្តខ្មែរនៅក្រៅប្រទេសជាកន្លែងសម្រាប់ពុទ្ធសាសនិកគោរពប្រតិបត្តិសាសនា ឬនៅតែជាកន្លែងសម្រាប់មនុស្សមួយក្រុមប្រើប្រាស់ជាទីស្នាក់ការគណបក្សនយោបាយ?
បើតាមលោកយោនល់ថា គួរណាស់រក្សាទុកទីអារាមនានា ជាកន្លែងគួរជាទីគោរពសក្ការៈ និងប្រតិបត្តិព្រះពុទ្ធសាសនា ជាមជ្ឈមណ្ឌលវប្បធម៌ អរិយធម៌ខ្មែរ ជាកន្លែងអប់រំ បង្កើតមិត្តភាព សាមគ្គីភាព របស់ពុទ្ធសាសនិកគ្រប់រូប ក្នុងនាមជាពលរដ្ឋខ្មែរតែមួយ។
ទន្ទឹមនឹងនេះ លោករដ្ឋលេខាធិការរូបនេះ ក៏សូមផ្តាំទៅផង សូមមេត្តាកុំបន្តយកទីអារាមធ្វើជាទីជម្រកគណបក្សនយោបាយបែបនេះអី មិនត្រឹមត្រូវទេ ហើយវាអាក្រក់មើលណាស់ បើមិនចេះខ្មាសអៀនទេ គួរណាស់ខ្មាសក្មេងផង!៕