ក្រុមប្រឆាំងនៅជប៉ុន បានទទួលបរាជ័យយ៉ាងធ្ងន់ធ្ងរ ខណៈចលនានយោបាយផ្សងព្រេងជ្រុលនិយមពួកគេ កាន់តែតិចទៅៗ។ បរាជ័យទី១ ទៅលើប្រធានបទ ដែលពួកគេថា មិនទទួលស្គាល់ រដ្ឋាភិបាលកម្ពុជា ហើយឈានទៅដល់ទាមទារសុំឲ្យរដ្ឋាភិបាលជប៉ុន កុំទទួលស្គាល់រដ្ឋាភិបាលកម្ពុជា និងសម្ដេចធិបតី ហ៊ុន ម៉ាណែត ដែលនេះជាការបរាជ័យហើយ។ ពួកគេមិនដែលទទួលស្គាល់រដ្ឋាភិបាលកម្ពុជា ម្ដងណានោះទេ ដូចនេះហើយ គឺបន្តមិនទទួលស្គាល់ទៀតចុះ។
ពួកក្រុមប្រឆាំងនេះភ្លេចថា នៅពេលបោះឆ្នោតថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣កន្លងមក មានប្រជាពលរដ្ឋខ្មែរដែលបានទៅបោះឆ្នោតដែលជ្រលក់ម្រាមដៃខ្មៅ មានចំនួន ៨២.៣% បាននបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជារួចហើយ ហើយបើនិយាយឲ្យងាយយល់គឺក្នុងចំណោមមនុស្ស ១.០០០នាក់ គឺមាន ៨២៣នាក់ បានបោះឆ្នោតឲ្យគណបក្សប្រជាជនកម្ពុជា ដែលចំនួននេះគឺជាចំនួនក្នុងប្រវត្ថិសាស្ត្រដែលមិនដែលមានក្នុងគណបក្សប្រជាជននោះទេ។
មួយវិញទៀត ជាបរាជ័យធ្ងន់ធ្ងរមែនទែន ព្រោះថាសម្តេចធិបតី ដែលពួកគេទាមទារឲ្យជប៉ុនកុំឲ្យគាំទ្រនោះ លោកបានចុះពីជណ្ដើរយន្តហោះដោយកម្រាលព្រំក្រហម ហើយលោកបានទៅអញ្ជើញចូលរួមក្នុងកិច្ចប្រជុំអាស៊ាន ដោយស្មើភាព និងស្មើសិទ្ធិជាមួយនឹងបណ្តាប្រមុខរដ្ឋ ប្រមុខរដ្ឋទាំងអស់។ នៅខាងស្ដាំដៃលោក គឺព្រះចៅស៊ុលតង់នៃប្រទេសប្រ៊ុយណេ នៅខាងឆ្វេងដៃលោក គឺនាយករដ្ឋមន្ត្រីម៉ាឡេស៊ី ហើយហួសពីរកៅអីនាយករដ្ឋមន្ត្រីម៉ាឡេស៊ី មានកៅអីមួយគឺទុកទំនេរ។ មានន័យថា បើសិនជារបបមួយដែលមិនស្របច្បាប់ គឺជប៉ុនក៏មិនអញ្ជើញដែរ គេមានកៅអីមួយទំនេរ ហើយបើកម្ពុជាមិនស្របច្បាប់ ក៏ជប៉ុនមិនអញ្ជើញ ដែលប្រហែលជាកៅអីនោះទំនេរ។
លើសពីនេះទៀត កម្ពុជាក៏បានចូមរួមកិច្ចប្រជុំទ្វេភាគី ដោយមានគណៈរដ្ឋមន្ត្រីខាងជប៉ុន មានរដ្ឋមន្ត្រី មានទីប្រឹក្សាសន្តិសុខ ហើយខាងកម្ពុជា មានឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ទល់មុខគ្នា ចរចាស្មើភាពគ្នារវាងប្រទេសកម្ពុជា ស្មើសិទ្ធគ្នាទៀត ដូនេះហើយយើងឃើញថា ភាពពិតជាការទទួលស្គាល់ តាមការកម្រិតខ្ពស់បំផុតមួយហើយ ដែលនាយករដ្ឋមន្ត្រីតំណាងឲ្យរាជរដ្ឋាភិបាលជប៉ុននឹងកម្ពុជា។ ជាងនេះទៀត នៅក្នុងសវនាការដែលចូលគាល់ព្រះចៅអធិរាជនៃប្រទេសជប៉ុន ដែលជាប្រមុខរដ្ឋរបស់ប្រទេសជប៉ុន គឺជាការទទួលស្គាល់កម្រិតមិនត្រឹមរដ្ឋាភិបាលនោះទេ គឺកម្រិតប្រមុខរដ្ឋ ដែលទទួលការចូលសវនាការរបស់សម្តេចមហាបរវធិបតី ហ៊ុន ម៉ាណែត ជាមួយនឹងលោកជំទាវបណ្ឌិត ពេជ ចន្ទមុនី ហ៊ុនម៉ាណែត ដែលនេះ គឺជាការទទួលស្កាលពីប្រមុខរដ្ឋថែមទៀត។ ដូចនេះហើយពួកប្រឆាំងដែលអំពាវនាវឲ្យជប៉ុន មិនទទួលស្គាល់រដ្ឋាភិបាលកម្ពុជា គឺបរាជ័យទាំងស្រុង។
បរាជ័យទី២របស់ពួកប្រឆាំង គឺចំនួនអ្នកចូលរួមធ្វើបាតុកម្មគឺតិចមែនទែន បើប្រៀបធៀបនឹងបណ្តាឆ្នាំមុនៗ គឺក្បួនហែក៏តិចមានតែប្រមាណ ១០០នាក់ បើធៀបនឹងការជួបរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត គឺមានជាង ២ ០០០នាក់ ដូចនេះហើយចលនានេះគឺកាន់តែតិចទៅៗ ដោយសារតែប្រជាពលរដ្ឋ បានបាត់បង់ជំនឿទុកចិត្តលើក្រុមប្រឆាំងដែលធ្វើនយោបាយផ្សងព្រេង ធ្វើនយោបាយជ្រុលនិយមនេះ។ ទី៣ នៃបរាជ័យរបស់ពួកគេ គឺមេដឹកនាំជ្រុលនិយមដែលដឹកនាំបាតុកម្ម ពីមុនមានគេទៅតាមគាំទ្រអត់មានបញ្ហាអីទេ ពីព្រោះគេអត់មានបញ្ហាផ្លូវច្បាប់ ក៏ប៉ុន្តែបច្ចុប្បន្ននេះជនជ្រុលនិយមនេះ មានសាលក្រមដល់ទៅពីរ គឺទី១. ជាប់ទោសអំពីការជេរប្រមាថព្រះមហាក្សត្រ ដែលជាប់ទោសចំនួន ៣ឆ្នាំ និងទី២. កាញុះញង់ដែលទាមទារឲ្យផ្ដួលរំលំរដ្ឋាភិបាល។ ការជាប់ពាក់ព័ន្ធជាមួយទណ្ឌិត ជ្រុលនិយមរូបនេះ ចាប់ពីពេលនេះទៅអាចនឹងមានទោសទណ្ឌ អាចនឹងតុលាការកត់ត្រាក្នុងបញ្ជីសាលក្រមទៀតផង។
សូមបញ្ជាក់ថា បរាជ័យ ៣យ៉ាងរបស់ក្រុមប្រឆាំងជ្រុលនិយមនៅក្រៅប្រទេសនេះ ត្រូវបានលើកឡើងដោយឯកឧត្តម សូ ណារ៉ូ រដ្ឋមន្ដ្រីប្រតិភូអមនាយករដ្ឋមន្ដ្រី ទទួលបន្ទុកកិច្ចការអាស៊ាន ក្នុងសន្និសីទសារព័ត៌មាននៅយប់ថ្ងៃទី១៩ ខែធ្នូ បង្ហាញពីលទ្ធផលនៃក្រោយបញ្ចប់ដំណើរបំពេញទស្សនកិច្ចនៅប្រទេសជប៉ុនរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា៕
អត្ថបទ៖ អក្ខរា