“ឆ្នាំ២០២២កន្លងទៅ ថ្ងៃនេះខ្ញុំចេញដំណើរទៅ អង្គការសហប្រជាជាតិ ថ្ងៃនេះនាយករដ្ឋមន្ត្រីថ្មីចេញដំណើរទៅម្តង។ ខ្ញុំធ្លាប់បាននិយាយច្រើនដងណាស់ថា (ថ្ងៃនេះខ្ញុំជានាយករដ្ឋមន្ត្រី និងពេលខាងមុខ ខ្ញុំនឹងក្លាយទៅជាឪពុកនាយរដ្ឋមន្ត្រី)”។ នេះជាការលើកឡើងរបស់សម្តេចតេជោ ហ៊ុន សែន តាមរយៈបណ្តាញសង្គមនៅថ្ងៃទី២១ ខែកញ្ញា។
សម្តេចតេជោ ហ៊ុន សែន បន្តថា៖ “ក្រុមប្រឆាំងពេបជ្រាយតែពេលនេះ ប្រហែលគេឃើញការពិតដែលបានកើតរួចទៅហើយ។ ខ្ញុំបានឡើងឋានៈជាឪពុកនាយករដ្ឋមន្ត្រីជិតមួយខែហើយ។ ឯអម្រែកបានទម្លាក់ចុះពីស្មាបន្ទាប់ពីប្រឹងរែកអស់រយៈពេលជាង៣៨ឆ្នាំ ឬជាង៤៤ឆ្នាំ ទុកឲ្យអ្នកបន្តវេនរែកតទៅទៀតប្រកបដោយការទទួលខុសត្រូវ”។
ទន្ទឹមនេះ សម្តេចតេជោ បានផ្ញើជូនការនឹករលឹកចំពោះបងប្អូនដែលរស់នៅសហរដ្ឋអាមេរិក និងកាណាដា ដែលនឹងមកទទួលនាយករដ្ឋមន្ត្រីថ្មី ជំនួសឲ្យការទទួលរូបសម្តេចកាលពីឆ្នាំកន្លងទៅ៕