តើហេតុអ្វីបានជាពលករខ្មែរនៅកូរ៉េខាងត្បូងងាកមកគាំទ្រសម្តេចតេជោ និងឯកឧត្តមនាយករដ្ឋមន្ត្រីខ្លាំងយ៉ាងនេះ?

ទឹកចិត្តពលករខ្មែរនៅកូរ៉េខាងត្បូង និងរដ្ឋាភិបាលកម្ពុជា​មិនដូចពេលមុនទេ។​ ពេលនេះ ពលករ​ភាគ​បំផុត​សឹង​តែ​១០០% បាន​គាំទ្ររដ្ឋាភិបាលកម្ពុជាដែលខុសកាលពីពេលមុនដែល​ជាទូទៅ ពលកររអ៊ូរទាំច្រើន​ពីការមិន​យកចិត្ត​ទុកដាក់របស់រដ្ឋាភិបាលខ្មែរ។

ចុងក្រោយនេះវិញ ពលករកម្ពុជានៅកូរ៉េខាងត្បូង បានងាកមកពេញចិត្ត និងគាំទ្រដោយឥតងាករ៉េ​លើថ្នាក់​ដឹកនាំ​រាជរដ្ឋាភិបាល​កម្ពុជា។​ ការគាំទ្រនេះ គឺផ្តើមដំបូងចេញពីពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិដែលក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជានៅទ្វីបអាស៊ីខាងកើត និងអាគ្នេយ៍ដែលដឹកនាំដោយឯកឧត្តមហេង សួរ បានរៀបចំពិធី​បុណ្យ​ចូលឆ្នាំថ្មីប្រពៃណីជាតិដែលធ្វើឡើងនៅក្រុងអឺចុងប៊ូដែលមានមនុស្ស១៥០០នាក់។

នៅពេលនោះហើយ​គឺជាការខិតចូលជិតគ្នារវាងពលករ និងរដ្ឋាភិបាលកម្ពុជា។ ភាពស្និទ​ស្នាល​រវាង​ពលករ និងរដ្ឋាភិបាលនេះ បានងាក​មក​ជិតគ្នាកាន់តែខ្លាំងបន្តិចម្តងៗតាមរយៈការរៀបចំព្រឹត្តិការណ៍អបអរពិធីបុណ្យចូលឆ្នាំខ្មែរ​ប្រពៃណីជាតិ និងពិធីផ្សេងៗ​នៅកូរ៉េ​ដែលត្រូវធ្វើឡើងឥតអាក់រហូតមកដល់ឆ្នាំ២០២៣។ ហើយជាពិសេសការបង្កើតកម្មវិធីមហាសង្ក្រាន​ខ្មែរចំនួន៤​លើ​ក​ដែលមានពលករខ្មែរមិនតិចជាង១ម៉ឺននាក់ទេដែលបានចូលរួមម្តងៗ។ នេះនៅមិនទាន់រាប់​បញ្ចូលជំនួបសំណេះសំណាលក្រុមតូចៗទៀតផងទេ។

ក្រៅពីភាពស្និទស្នាលតាមរយៈការរៀបចំពិធីបុណ្យ និងការជួបជុំផ្សេងៗ ពលករខ្មែរដែលកំពុងធ្វើការនៅស្រុក​ដ៏ទំនើបមួយនេះ ក៏ទទួលបានយក​ចិត្តទុកដាក់ពីរដ្ឋាភិបាលកម្ពុជាជាច្រើន។ ក្នុងនោះរួមមាន ការពន្យាសុពលភាពលិខិតឆ្លងដែន​ដោយឥតគិត​ថ្លៃ និងនីតិវិធីងាយស្រួលឆាប់រហ័ស និងធ្វើដល់កន្លែងធ្វើការ និងកន្លែងស្នាក់នៅ​ក្នុងថ្ងៃឈប់​សម្រាក​និង​បុណ្យទាន។ ដោយឡែក ការព្យាបាលជំងឺតាមរយៈគ្រូពេទ្យស្ម័គ្រចិត្ត ការផ្តល់ឱសថ  ការចាក់​វ៉ាក់​សាំង​​ផ្តាសាយ ក៏សុទ្ធសឹងតែជាអ្វីដែលពលករខ្មែរនៅកូរ៉េទទួលបានពីក្រុមការងារគណបក្សប្រជាជននិងស្ថានទូតខ្មែរប្រចាំសាធារណរដ្ឋកូរ៉េផងដែរ។ មិនតែប៉ុណ្ណោះ ក្រុមការងារយុវជនគណបក្សដែលមានឯកបណ្ឌិត ហ៊ុន ម៉ាណែតជាប្រធាន និងស្ថានទូត បានផ្តល់ឱ្យពលករផ្ទះស្នាក់នៅបណ្តោះអាសន្នពេលប្តូរការងារ ការឧបត្ថមគាំទ្រ​ដល់ពលករ​មានគ្រោះថ្នាក់ការងារ ពេលមានជំងឺ និងការ​សម្រួល​លើ​ការងារ​បូជាសព ការបកប្រែបណ្ណបើកបរ និងការគាំទ្រផ្លូវច្បាប់លើសំណងធានារ៉ាប់រងផ្សេងៗទៀតជាដើម ។

ទាំងនេះ​សុទ្ធសឹងតែជាអ្វីដែលពលករខ្មែរនៅកូរ៉េខាងត្បូង ទទួលបានការទំនុកបម្រុងយ៉ាង​យកចិត្ត​ទុកដាក់​ពី​រដ្ឋាភិបាល​​ដែល​សម្តេចតេជោហ៊ុន សែន ​បានណែនាំឱ្យអនុវត្តតាំងពីឆ្នា២០១៤មកម្លេះ ហើយក៏កំពុងបន្តអនុវត្តដល់​បច្ចុប្បន្ន។

ក្នុងការដោះស្រាយបញ្ហាជូនដល់ពលករ និងការផ្តល់សមិទ្ធិផលនានា ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ក្នុងនាមជាប្រធានយុវជនគណបក្សប្រជាជនកម្ពុជា គឺជាបុគ្គលសំខាន់ និងជាតួអង្គឯកក្នុងព្រឹត្តិកាណ៍ទាំងនេះ ដែល​បានដាក់ទិសដៅ​និងចង្អុលបង្ហាញ។ ក្រៅពីនេះ ក៏មាននៅតួអង្គប្រតិបត្តិករអនុវត្តបទបញ្ជាដ៏សំខាន់មួយក្រុមទៀតនោះ ​គឺក្រុមយុវជនគណបក្សប្រជាជនកម្ពុជានៅទ្វីបអាស៊ីខាងកើត និងអាគ្នេយ៍ត្រូវ បានគេមើលឃើញថា​ជាអ្នកប្រតិបត្តិ​គ្រប់ស្ថានការណ៍​ និងនៅជាប់ព្រឹត្តិការណ៍សំខាន់ទៅទឹកដីកូរ៉េខាងត្បូង ដើម្បី​ស្វែងរកការគាំទ្រពីសំណាក់ពលករខ្មែរ ។

ក្នុងនាមជាជាប្រតិបត្តិករនៅលើទឹកដីកូរ៉េខាងត្បូនេះ ឯកឧត្តម ហេង សួរ បានសម្របសម្រួលនិងរៀបចំ​​ឱ្យមានជំនួប សំណេះ​សំណាលជាមួយ​ពលករ​ខ្មែរ ពិធីបុណ្យចូលឆ្នាំ ពិធីអបអរសាទរទិវាជ័យជំនះ៧មករា និង​ពិធីខួបលើក​ទី៧១ឆ្នាំ​នៃការបង្កើត​ គណបក្ស​ប្រជាជនកម្ពុជាជាដើម។ ពិធីទាំងនេះ មានចំនួន១៩លើក ក្នុងនោះ​កម្មវិធី​ដែលមាន​សម្តេចតេជោជាអធិបតីចំនួន៣លើក​នៅឆ្នាំ២០១៤ ចំនួន២លើកនិងឆ្នាំ២០២០មួយលើក។ ដោយឡែក​កម្មវិធី​ដែលមាន​ឯកឧត្តមបណ្ឌិតហ៊ុន ម៉ាណែត​ជា​អធិបតីមានចំនួន ៥លើកគឺនៅឆ្នាំ២០១៤ ២០១៥ ២០១៦​ចំនួន២​លើក និង២០១៨ចំនួន១លើក។ បន្ថែមពីនេះ ពិធីសំណេះសំណាលដែលមានឯកឧត្តម អ៊ិត សំហេងជាអធិបតី​ ក៏មានចំនួន៧លើកដែលឆ្នាំ២០១៤ ចំនួន១លើក ២០១៧ ចំនួន១លើក ២០១៨ ចំនួន១លើក ២០១៩ ចំនួន១លើក ២០២២ ចំនួន១ លើក ហើយក្នុងឆ្នាំ២០២៣ចំនួន២លើក។

ក្រៅពីថ្នាក់ដឹកនាំខាងលើហើយ ក្រុមយុវជនគណបក្សប្រជាជនកម្ពុជានៅទ្វីបអាស៊ីខាងកើត និងអាគ្នេយ៍ក្នុងនាមប្រតិបត្តិករខ្លួនឯង ក៏បានជួបសំណេះ​សំណាលដោយផ្ទាល់ចំនួន៤លើកផងដែរ គឺឆ្នាំ២០១៣ ២០១៤២០១៦ក្នុងពិធីបុណ្យចូលឆ្នាំ និង២០២២​ក្នុង​ទិវាអបអរ​ខួបលើកទី៧១នៃការបង្កើតគណបក្សប្រជាជនកម្ពុជា។ ក្នុងកិច្ចការទាំងនេះ ក្រុមយុវជនគណបក្សប្រជាជនកម្ពុជានៅទ្វីបអាស៊ីខាងកើត និងអាគ្នេយ៍ មានវីរៈភាពក្នុងនាមប្រតិបត្តិករ​អនុវត្តរការណែនាំ​ពី​ឯកឧត្តមនាយករដ្ឋមន្ត្រី​ បាន​គៀងគរ​សមាណចិត្តគាំទ្ររបស់ពលករខ្មែរមកគាំទ្ររដ្ឋាភិបាល កាត់បន្ថយ​ឥទ្ធិពល​ក្រុម​ប្រឆាំង​ដែល​យកពលករ​ធ្វើជាឈ្នាន់​នយោបាយ ​បន្តុះ​បង្អាប់​​រដ្ឋាភិបាលដែលដឹកនាំដោយ​គណបក្ស​ប្រជាជន​កម្ពុជា បានបង្ខិតសេវា ការបង្កើតឱ្យមានសេវា​ និងការយកចិត្តទុកពីរដ្ឋាភិបាល​កម្ពុជាដល់កម្មករឱ្យកាន់តែជិត និងមានប្រសិទ្ធភាព។       

ក្នុងកិច្ចការទាំងនេះ ក្រុមយុវជនគណបក្សប្រជាជនកម្ពុជានៅទ្វីបអាស៊ីខាងកើត និងអាគ្នេយ៍ បានបង្កើតនិងចងក្រងសមាគមខ្មែរនៅកូរ៉េ បានយ៉ាងហោចចំនួន៥ដែល​រួម​មានសមាគមបញ្ញាវន្តខ្មែរ សមាគមខ្មែររួមគ្នាដើម្បីខ្មែរ សមាគមខ្មែរជួយខ្មែរនៅក្រុងហ្វាសុង សមាគម​អភិវឌ្ឍន៍អនាគតកូរ៉េ-កម្ពុជា និងសមាគមនិស្សិតខ្មែរ។សមាគមទាំងនេះ បាននិងកំពុងដើរតួនាទីយ៉ាង​សំខាន់​ដើម្បីជួយទំនុកបម្រុង សាមគ្គីគ្នាដល់ពលរដ្ឋខ្មែរនៅទឹកដីកូរ៉េ ហើយសមាគមទាំងនេះក៏ជាភ្នែកជាច្រមុះរបស់ក្រុមការងារ​យុវជនគណបក្ស​ប្រជាជនកម្ពុជា លើការការពារ​ប្រយោជន៍ពលករ​ពីសំណាក់​និយោជក និងផ្តល់ភាពកក់ក្តៅដល់ក្រុមគ្រួសារខ្មែរដែលមានស្វាមី ភរិយានៅក្នុងទឹកដីកូរ៉េខាងត្បូងផងដែរ។

ចំណុចទាំងអំបាល់ម៉ាននេះហើយ ទើបធ្វើឱ្យពលករខ្មែរ និងក្រុមគ្រួសារខ្មែរនៅកូរ៉េខាត្បូង បានងាគមកគាំទ្រដោយ​ឥតលក្ខខណ្ឌ សឹង១០០% ចំពោះ​សម្តេចតេជោហ៊ុន សែន ឯកឧត្តមកិត្តទេសាភិបាលបណ្ឌិត ហ៊ុនម៉ាណែត៕​​