ទស្សនៈស្មេរ៖ បុគ្គល ប៉ាង សុខឿន ស្ថិតនៅក្នុងបន្ទប់ងងឹតបិតជិតឈឹង ទើបមើលមិនឃើញរីកចម្រើនរបស់កម្ពុជា

តើបុគ្គល ប៉ាង សុខឿន ជាខ្មែរ ឬមិនមែនជាខ្មែរ ហើយក្នុងខួរក្បាល របស់បុគ្គល រូបនេះមានផ្ទុកទៅដោសារធាតុអ្វី បានជាតែងតែ មើលមកប្រទេសរបស់ខ្លួនឯង ហាក់ដូចជាស្ថិតក្នុងពិភពអាក្រក់ ខណៈពេលដែលប្រទេសជាតិទាំងមូល កំពុងស្ថិតក្នុងសុខសន្តិភាព សម្បូរសប្បាយ នាដំណាក់កាលពេលនេះ កម្ពុជាក៏កំពុងធ្វើជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍កីឡា អាស៊ីអាគ្នេយ៍ ថែមទៀតផងនោះ។

តើបុគ្គល ប៉ាង សុខឿន ស្ថិតនៅក្នុងបន្ទប់ងងឹត បិតជិតឈឹងមើលអ្វីមិនឃើញ ទើបបានជាបុគ្គលមិនដឹងអ្វីសោះ ស្របពេលដែលថ្នាក់ដឹកនាំប្រទេសគ្រប់លំដាប់ថ្នាក់ បានខិតខំប្រឹងប្រែង យ៉ាងស្រស្រាក់សស្រាំ ក្នុងការអភិវឌ្ឍប្រទេស អោយបានរីកចម្រើនមកដល់សព្វថ្ងៃនេះ។

ភាពរីកចម្រើន សុខសន្តិភាព ដែលប្រមុខរដ្ឋាភិបាល ខិតខំរក្សា ដោយបានបញ្ចប់នូវសង្គ្រាមរាំរ៉ៃ ដោយនយោបាយឈ្នះឈ្នះ បង្រួបបង្រួមខ្មែរតែមួយ ប្រកបដោយជោគជ័យ ទើបធ្វើអោយប្រទេសជាតិ ថ្កុំថ្កើនមកដល់បច្ចុប្បន្ន ហេតុអ្វី បានជាបុគ្គល អគតិរូបនេះ មើលមិនឃើញ បែរជាមានគំនិត ងប់ងុល តែរឿងអាក្រក់ បំផុសបំផុល លាបពណ៌ បំពុលសង្គមទៅវិញ។

ប្រជាពលរដ្ឋកម្ពុជា ដឹងយ៉ាងច្បាស់ ស្គាល់យ៉ាងច្បាស់ ពីប្រទេសកម្ពុជា ពីភាពរីកចម្រើន លើគ្រប់វិស័យ ហើយប្រជាពលរដ្ឋកម្ពុជា ទូទាំងប្រទេស កំពុងតែរីករាយ នូវអ្វីដែលខ្មែរ មាន ប៉ុន្តែសម្រាប់បុគ្គល ប៉ាង សុខឿន បែរជាកំពុងឈឺចិត្តឆ្អិតទ្រូង ចំពោះសមិទ្ធផល នៃភាពរីកចម្រើនដែលកម្ពុជាយើង មានទៅវិញ។

នៅក្នុងខ្លឹមសារជាច្រើន ដែលបុគ្គល ប៉ាង សុខឿន បានចោទប្រកាន់មកលើថ្នាក់នាំ ត្រូវបានប្រជាពលរដ្ឋខ្មែរជាច្រើន ឆ្លើយបតយ៉ាងចាស់ដៃទៅវិញ និងមានចម្ងល់ថា តើបុគ្គលរូប ច្រណែន នៅពេលឃើញខ្មែរ រីកចម្រើន មិនចេះអ្វីក្រៅពីនិយាយកុហក បោកប្រាស់ បំពុលសង្គម ជាក់ស្តែងមានគនណីហ្វេសបុក ដែលមាន ឈ្មោះ ឆន តុលា បានសរសេរថា “សព្វថ្ងៃប្រទេសជាតិមាន សុខសន្តិភាពហើយ មិនមែនាំការងាយស្រួលនោះទេ សម្រាប់ថ្នាក់ដឹកនាំ ដែលគាត់បានប្រឹងប្រែងនាំយកសន្តិភាពជូនជាតិបានដូចនេះ។ ដូច្នេះក្នុងនាមជាពលរដ្ឋខ្មែរគ្រប់រូបមិនអាចបណ្តោយអោយជនពាលណាមក បំផ្លាញថ្នាក់ដឹកនាំបានទេ ព្រោះបំផ្លាញថ្នាក់ដឹកនាំ ប្រៀបដូចជាបំផ្លាញសន្តិភាពផងដែរ។ រឿងដែលត្រឹមត្រូវ គឺការពារភាពត្រឹមត្រូវរបស់ថ្នាក់ដឹកនាំ គឺការពារសន្តិភាព”។

ងាកមកមើលការខមមិនរបស់គនណីហ្វេសបុកមួយទៀត ដែលមាន ឈ្មោះ Mrr Khun ក៏បានសរសេរដែរថា “ខ្មែរណា មិនស្គាល់អាខឿន អាខឿនថានៅខ្មែរ តែមិនដែលឃើញអាខឿនផុស អាខឿន ពូកែរឿង ផុស អុជអាល លាបពណ៌ មួយជីវិតអាខឿន មានតែរឿងក្តៅក្រហាយទេ”។

នៅមានខមមិន យ៉ាងច្រើនសន្ធឹកសន្ធាប់ទៀត ដែលបង្ហាញពីចរិត ដ៏តិរិច្ឆាន របស់បុគ្គល ប៉ាង សុខឿន មកលើប្រទេសជាតិខ្លួន នេះសបញ្ជាក់អោយឃើញថា ប្រជាពលរដ្ឋកម្ពុជា បានស្គាល់ ពីបុគ្គលរូបនេះ ថាមានចរិតបែបណារួចទៅហើយ ហើយក៏បានដឹងយ៉ាងច្បាស់ថា កម្ពុជាបច្ចុប្បន្ន កំពុងតែមានសុខសន្តិភាព យ៉ាងពេញលេញ ក្រោយការដឹកនាំ របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន៕