ហេតុអ្វី ត្រូវស្អប់នគរបាលចរាចរណ៍?

ខ្ញុំឆ្ងល់ណាស់ហេតុអ្វីត្រូវស្អប់នគរបាលចរាចរណ៍?
១- ឃើញនគរបាលចរាចរណ៍ពួនស្ទាក់ចាំចាប់ផាកពិន័យហេតុអ្វីត្រូវខឹងពួកគាត់? បើបងប្អូនគោរពច្បាប់ចរាចរណ៍ទៅទោះគាត់ពួនយ៉ាងណាក៏មិនអាចផាកពិន័យបងប្អូនបានដែរ បងប្អូនត្រូវចាំថាពួកគាត់ចាប់ផាកពិន័យបងប្អូនដែលមិនគោរពច្បាប់ចរាចរណ៍ដើម្បីការពារអាយុជីវិតបងប្អូនទេតើ (នេះជាការពិត)
២- បើគ្មាននគរបាលចរាចរណ៍តាមគោលដៅទេ តើចរាចរណ៍ទៅជាយ៉ាងណា បើបងប្អូនមិនគោរពច្បាប់ផងនឹង ហើយតើអ្នកណាជាអ្នកជួយសម្រួលចរាចរណ៍ពេលកក់ស្ទះ? សូមបងប្អូនចូលរួមគោរពច្បាប់ចរាចរណ៍ទៅគឺគ្មានអ្នកណាអាចយកលុយបងប្អូនបានទេ (នេះជាការពិត)
៣- នរគបាលចរាចរណ៍ដាក់គោលដៅឆែកគ្រឿងស្រវឹងហេតុអ្វីត្រូវគេចពួកគាត់បើបងប្អូនមិនស្រវឹងនោះ ការឆែកគ្រឿងស្រវឹងនេះគឺដើម្បីការពារអាយុជីវិតបងប្អូនទេតើ (នេះជាការពិត)
សូមបងប្អូនពិចារណាតាមការគួរ

ប្រភព៖ នាគ តូច