ហេតុអ្វីគ្រោះថ្នាក់ចរាចរណ៍ពេលយប់ជាច្រើន ជនបង្កមានលទ្ធភាពរត់?

ជាបទពិសោធន៍ខ្លួនខ្ញុំតែម្តង ក្រោយពីចេញពីធ្វើការម៉ោង១២រំលង អាធ្រាត កង់បីបុកគូថ នៅស្តុបអង់តែនទូរទស្សន៍ទួលគោក ខ្ញុំត្រូវឈររង់ចាំប៉ូលិសចរាចរណ៍ជិត១ម៉ោង ទើបឃើញមានសមត្ថកិច្ចមកដល់ក្រោយអ្នកសារព័ត៌មានផង។

ជាគំនិតយោបល់ផ្ទាល់ខ្លួនខ្ញុំយល់ថា ក្រោយពេលល្ងាចនៅពេលដែលប៉ូលិសចរាចរណ៍ឈជើងតាមភ្លើងស្តុបក្នុងរាជធានីភ្នំពេញសម្រាក គួរតែដាក់កម្លាំងកងរាជអាវុធហត្ថឈរជើងបន្ត ព្រោះថា ពេលយប់ ជាពេលវេលាដែលអ្នកភ្នំពេញមួយចំនួនចូលសម្រាក ក៏ប៉ុន្តែកជាពេលវេលាមួយដែលអ្នកធ្វើការងារពេលយប់ និងអ្នកដើរសប្បាយពេល​យប់នៅតែធ្វើចរាចរណ៍ដដែល។

ដោយស្ថានភាពស្ងាត់ រួមទាំងអ្នកបើកបរមួយចំនួនស្រវឹងផង ការបើកបរបំពានច្បាប់កើតមានជាច្រើន និងជាឱកាសផ្តល់អោយពួកជនល្មើសជាច្រើនធ្វើសកម្មភាព។ល។ ប្រសិនបើក្នុងរាជធានីដាក់កម្លាំងឈជើងអោយច្រើនបន្ថែមលើកម្លាំងដើរល្បាត ខ្ញុំជឿថាបទល្មើសក្នុងរាជធានីភ្នំពេញនិងថយចុះ។ សូមអរគុណ

ខាងលើនេះជាការលើកឡើងរបស់ឯកឧត្តម ជា ចន្ទ័បរិបូរណ៍ រដ្ឋលេខាធិការក្រសួងព័ត៌មាន នៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៣៕