លោក Qin Gang ត្រូវបានបញ្ឈប់ពីមុខតំណែងរដ្ឋមន្ត្រីការបរទេសរបស់ប្រទេសចិន បន្ទាប់ពីបាត់មុខពីភ្នែកសាធារណ:ជនអស់រយ:ពេលជាងមួយខែកន្លងមកនេះ ដែលបង្កឱ្យមានពាក្យចចាមអារ៉ាមជាច្រើន នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមថា លោកបានលួចលាក់មានសេ្នហាជាមួយពិធីការនីទូរទស្សន៍ម្នាក់ និងថែមទាំងមានកូនជាមួយគ្នាថែមទៀត។ នេះបើតាមការចុះផ្សាយពី The NY Post។
ការអវត្តមានរបស់បុរសវ័យ ៥៧ ឆ្នាំរូបនេះ បានធ្វើឱ្យមានការសង្ស័យយ៉ាងខ្លាំង នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់ចិន ដែលបានបង្ហាញថា លោក Gang ដែលជាបុរសរៀបការរួចហើយនោះ បានបង្កើតចំណងស្នេហាលួចលាក់ជាមួយពិធីការនីទូរស្សន៍ ឈ្មោះថា Fu Xiaotian ។
បើតាមការចុះផ្សាយពីការសែតក្នុងស្រុកចិន បានឲ្យដឹងថា មុនពេលមានពាក្យចចាមអារ៉ាមទាំងនេះ អ្នកនាង Xiaotian ក៏បានបាត់ខ្លួនពីភ្នែកសាធារណ:ជន ក្នុងអំឡុងពេលតែមួយជាមួយលោក Gang ផងដែរ នេះបើយោងទៅតាម កាសែតតៃវ៉ាន់ និងហុងកុងបានគូសបញ្ជាក់ ។
យ៉ាងណា ចំពោះការបាត់ខ្លួនលោក Gang រហូតមកដល់ពេលនេះ នៅមិនទាន់ទទួលបានការបញ្ជាក់ពីសំណាក់រដ្ឋាភិបាលចិននោះឡើយ ហើយបច្ចុប្បន្នក៏មិនទាន់មានប្រភពណាមួយ អាចបញ្ជាក់ច្បាស់លាស់ពីកន្លែងដែលលោកកំពុងស្នាក់នៅផងដែរ៕