ប្រធានាធិបតីអ៊ូសបេគីស្ថាន ជាប់ឆ្នោតអាណត្តិថ្មី រយៈពេល ៧ឆ្នាំ

ប្រធានាធិបតីអ៊ូសបេគីស្ថាន លោក Shavkat Mirziyoyev ទទួលបានសម្លេងគាំទ្ររហូតដល់ ៨៧,១% និងជាប់ឆ្នោតអាណត្តិថ្មី ជាមេដឹកនាំនៃប្រទេសដែលមានប្រជាជនច្រើនបំផុត ប្រចាំតំបន់អាស៊ីកណ្ដាល។

យោងតាមការចុះផ្សាយពី Kelo បានបង្ហាញថា ប្រធានាធិបតី Mirziyoyev បានហៅការ​បោះឆ្នោត​ភ្លាមៗ បន្ទាប់ពីមានការផ្លាស់ប្ដូរ​រដ្ឋធម្មនុញ្ញ ដែលកំណត់រយៈពេលនៃ​ការ​កាន់អំណាច​ពី​រយៈពេល ៥ឆ្នាំ ដល់ ៧ឆ្នាំ។

ប្រភពដដែលបន្ថែមថា ប្រធានាធិបតីវ័យ ៦៥ឆ្នាំ បានកែប្រែប្រទេសដែលមានប្រជាជន ៣៥លាននាក់ ដោយពង្រីកឲ្យមានការធ្វើពាណិជ្ជកម្ម និងការវិនិយោគបរទេស ក៏ដូចជាបន្ធូរបន្ថយការរឹតត្បិត លើសេរីភាពខាងសាសនា និងនយោបាយ បើទោះបីជាមិនមានក្រុមប្រឆាំង ឬអ្នកនយោបាយខ្លាំងនៅក្នុងប្រទេសអ៊ូសបេគីស្ថានក៏ដោយ។

សូមជម្រាបដែរថា តាំងពីផ្ទុះសង្គ្រាមនៅអ៊ុយក្រែន ប្រធានាធិបតីរូបនេះ​បាន​បន្តរក្សាទំនាក់ទំនង​យ៉ាងល្អ​ ទាំងជាមួយរុស្ស៊ី អ៊ុយក្រែន និងលោកខាងលិចថែមទៀត៕