ក្រុមគ្រួសារមហាសេដ្ឋីអង់គ្លេស Hamish Harding ដែលកំពុងជាប់នៅក្នុងនាវាមុជទឹក Titan នៅមហាសមុទ្រអាត្លង់ទិក បានធ្វើ ការរិះគន់ទៅកាន់ក្រុមហ៊ុន OceanGate ចំពោះការជូនដំណឹងយឺតយ៉ាវពីការបាត់ដំណឹងនៃនាវាមួយនេះ ពោលបាត់ខ្លួន ៨ម៉ោង ទើបរាយការណ៍ជូនឆ្នាំសមុទ្រអាមេរិក។
យោងតាមការចុះផ្សាយពី Sky News បានបញ្ជាក់ថា នាវាមុជទឹកនោះបានបាត់ដំណឹងពីនាវាធំលើផ្ទៃទឹក Polar Prince ប្រហែលម៉ោង ៩ និង ៤៥នាទីព្រឹកថ្ងៃអាទិត្យ ប៉ុន្តែឆ្នាំសមុទ្រអាមេរិកទើបនឹងទទួលដំណឹងមួយនេះ នាវេលាម៉ោង ៥ និង ៤០នាទីល្ងាចប៉ុណ្ណោះ។
ដោយឡែក បងប្អូនជីដូនមួយរបស់មហាសេដ្ឋីអង់គ្លេស អ្នកស្រី Kathleen Cosnett បានរិះគន់ក្រុមហ៊ុន OceanGate អំពីប្រតិបត្តិការដ៏យឺតយ៉ាវមួយនេះ ពោលអ្នកស្រីយល់ថា ពួកគេគួរតែរាយការណ៍ដល់ឆ្នាំសមុទ្រ ក្រោយបាត់ដំណឹងត្រឹម ៣ម៉ោង មិនមែនរង់ចាំរហូតដល់ ៨ម៉ោងឡើយ៕