វិមានក្រឹមឡាំងឆ្លើយតបបែបនេះ ក្រោយអ៊ុយក្រែនគម្រាមសម្លាប់ប្រជាជនរុស្ស៊ី

កាលពីសប្ដាហ៍មុន ទីប្រឹក្សាជាន់ខ្ពស់របស់ប្រធានាធិបតីអ៊ុយក្រែន លោក Mikhail Podoliak បាន​និយាយក្ដែងៗថា ការវាយបករបស់អ៊ុយក្រែន នឹងធ្វើដោយឃោរឃៅ អាចឈានដល់ការ​សម្លាប់​ប្រជាជនរុស្ស៊ីថែមទៀត។

យ៉ាងណា លេខាធិការសារព័ត៌មានវិមានក្រឹមឡាំង Dmitry Peskov បានព្រមាន​ទៅវិញថា គ្រប់​បុគ្គលក​ដែល​គម្រាមសម្លាប់​ប្រជាជនរុស្ស៊ី គឺជា​សត្រូវរបស់​រដ្ឋាភិបាល ហើយ​នឹង​ត្រូវ​ទទួល​ទោស​។ នេះបើតាមការចុះផ្សាយពី RT។

“ទាំងនេះគឺជាអ្វីដែលសត្រូវរបស់យើងបាននិយាយ ហើយយើងនឹងត្រូវតែ​ប្រឆាំងជាមួយ​ពួកគេ។ អ្នកមិនអាចគម្រាមសម្លាប់ប្រជាជនរុស្ស៊ី​តាមចិត្តឡើយ។ រដ្ឋាភិបាលរុស្ស៊ី​ត្រូវតែដាក់ទោស​ពួកគេ ហើយយើង​នឹង​ធ្វើវាឲ្យទាល់តែបាន”។ នេះបើតាមការ​បញ្ជាក់ពី​អ្នកនាំពាក្យ​វិមានក្រឹមឡាំង។

សូមជម្រាបដែរថា សង្គ្រាមរវាង​រុស្ស៊ី​ និងអ៊ុយក្រែនបានអូសបន្លាយអស់រយៈពេលជិត ១៦ខែ ហើយថ្មីៗនេះ​វាបានឈានដល់​ដំណាក់កាល​កាន់តែយ៉ាប់យ៉ឺន ក្រោយ​អ៊ុយក្រែន​ទទូច​សុំ​ជំនួយ​សព្វាវុធទំនើបៗពី​សម្ព័ន្ធមិត្តលោកខាងលិច៕